ព្រឹត្តិការណ៍ | EVENT

More in this category »

នយោបាយ | POLITIC

More in this category »

វប្បធម៌ | CULTURE

More in this category »

ប្រវត្តិសាស្រ្ត | HISTORY

More in this category »

ព័ត៌មានផ្សេងៗទៀត | Other News

Le leader de l'opposition cambodgien Sam Rainsy durant un discours au membres du parti CNRP dans un hôtel aux Philippines le 29 juin 2016. Photo Romeo Ranoco. Reuters

«Au Cambodge, le pouvoir va être obligé de lâcher du lest»

Interview «Au Cambodge, le pouvoir va être obligé de lâcher du lest» Par Arnaud Vaulerin, Correspondant au Japon — 13 février 2017 à 16:57   Le principal leader de l’opposition, Sam Rainsy, en exil à Paris, a décidé de démissionner de la présidence de son parti pour sécuriser un vrai «changement dans le paysage politique cambodgien». A quatre mois des […]

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានប្រចាំថ្ងៃ ១០កុម្ភៈ ២០១៧

ព័ត៌មានប្រចាំថ្ងៃ ១០កុម្ភៈ ២០១៧ 1- សហរដ្ឋអាមេរិក​គ្មាន​ហេតុ​ផល​​​សីលធម៌​​ច្បាស់​លាស់​ជុំវិញ​​​ការ​ទារ​បំណុល​​ពី​​ប្រទេស​កម្ពុជា​ Cambodia Daily, 10 Feb 2017 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីជំនឿរបស់លោកថា សហរដ្ឋអាមេរិកគ្មានហេតុផលអ្វីដែលត្រូវរិះគន់កម្ពុជារឿងបំណុលសម័យសង្គ្រាម ដែលបានកើនឡើងរហូតដល់ ទៅ៥០០លាន ដុល្លារ នោះឡើយ ហើយថា លុយនោះប្រឡាក់ទៅដោយឈាមហូរដាបអំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ព្រៃផ្សៃរបស់សហរដ្ឋអាមេរិកនៅតាមតំបន់ព្រំដែន។ Read more 2- នគរបាល​​​ខេត្ត​​​កំពត​​​​​​ចាប់​​​ផ្តើម​​​ធ្វើ​​​តេស្ត​​​​​​រក​​​សារធាតុ​​​ញៀន​​​លើ​​​មន្ត្រី​​​ Cambodia Daily, 10 Feb 2017 មន្ត្រីនគរបាលបីរូបត្រូវបានបញ្ឈរជើងបន្ទាប់ពីធ្វើតេស្តរកឃើញថាមានសារធាតុញៀនមេតំហ្វេមីនក្នុងខ្លួន ខណៈខេត្តកំពតបានចាប់ផ្ដើមធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាលកាលពីម្សិលមិញ ដោយខេត្តផ្សេងៗទៀតក៏បានឱ្យដឹងដែរថា បានចាប់ផ្ដើមរួចហើយ ឬមានផែនការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីនគរបាលក្នុងខេត្តរបស់ខ្លួនផងដែរ។ Read more 3- ក្រសួង​ព័ត៌មាន​ចុះ​ស៊ើប​រឿង​ចោទ​​​ឈ្មួញ​ឈើ​ប៉ុនប៉ង​សម្លាប់​អ្នក​កាសែត Phnom Penh Post, 10 Feb 2017 រតនគិរីៈ ក្រសួង​ព័ត៌មាន​បាន​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ពី​ឧប្បត្តិហេតុ​ដែល​ត្រូវ​បាន​អ្នក​សារព័ត៌មាន​​ និង​បុគ្គលិក​អង្គការ​មួយ​ក្រុម​អះអាង​ថា​ជា​អំពើ​ប៉ុនប៉ង​មនុស្ស​ឃាត​ពី​សំណាក់​ឈ្មួញ​ឈើ​ឈ្មោះ ​ម៉េង នៅ​ពេល​ដែល​ពួកគេ​ចុះ​ស៊ើប​អង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​វ៉ឺនសៃ​កាលពី​សប្តាហ៍​មុន។ Read more 4- នគរបាល​ទើប​ជាប់​ក្របខ័ណ្ឌ​ត្រូវ​បាន​បណ្ដេញ​ចេញ​ព្រោះ​មាន​សារធាតុញៀន Phnom Penh Post, 10 Feb 2017 កំពត/ភ្នំពេញៈ ​នគរបាល​ […]

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានប្រចាំថ្ងៃ ៩ កុម្ភៈ ២០១៧

ព័ត៌មានប្រចាំថ្ងៃ ៩ កុម្ភៈ ២០១៧ 1- ក្រុង​គ្រោង​បង្កើត​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​បន្ថយ​ការ​ស្ទះចរាចរណ៍ Phnom Penh Post, 9 Feb 2017 ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​គ្រោង​បង្កើត​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​​ផ្លូវ​​ទឹក​ចាប់ពី​ស្ពាន​ព្រែកព្នៅ​ទៅ​ក្រុង​តាខ្មៅ​ដើម្បី​បន្ថយ​ការ​ស្ទះ​ចរាចរណ៍ បន្ទាប់ពី​សេវា​ដឹក​អ្នក​ដំណើរ​តាម​រថយន្ត​ក្រុង​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន។ នេះ​បើ​តាម​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។ Read more 2- នាយក​រដ្ឋមន្ត្រី៖ រាល់​ការ​ខ្ចី​បុល​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិនមែន​របស់​រដ្ឋ​ទេ Phnom Penh Post, 9 Feb 2017 ភ្នំពេញ: លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​អំពាវនាវ​សាជាថ្មី​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​រាល់​ការ​ខ្ចី​បុល​ទាំង​ឡាយ​ពី​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ព្រោះ​វា​មិនមែន​ជា​របស់​រដ្ឋ​ទេ​ហើយ​បើ​មិន​មាន​លទ្ធភាព​សង​គឺ​កុំ​ខ្ចី​ដែល​នឹង​នាំ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​គេ​រឹបអូស​ទ្រព្យសម្បត្តិ។ Read more 3- TRC ទុក​ពេល​១០​ថ្ងៃ​ឲ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​បន្ទាប់​ពី​គម្រោង​ដូរ​លុយ Phnom Penh Post, 9 Feb 2017 ភ្នំពេញៈ និយតករ​ទូរគមនាគមន៍​កម្ពុជា​កាលពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំង​អស់​មាន​រយៈពេល​១០​ថ្ងៃ ក្នុង​ការ​ដាក់​បញ្ជូន​របាយ​ការណ៍​ប្រាក់​ចំណេញ​លើ​ផលិតផល​ដែល​ខ្លួន​បាន​ដាក់​ចេញ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ហើយ​ថា​នឹង​កោះប្រជុំ​ប្រតិបត្តិ​ករ​ទាំង​៦ ត្រឹម​ចុងខែ​នេះ មុន​ពេល​សម្រេច​ថា​តើ​នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​ក្នុងការ​បញ្ឈប់​សង្គ្រាម​តម្លៃ​ឬ​យ៉ាង​ណា​? Read more 4- លោក ហ៊ុន សែន ​អំពាវនាវ​ឱ្យ​​​ព្រះ​​​សង្ឃ​​​ជួយ​​​​​​​​​​​​ទប់ស្កាត់​​​គ្រឿង​​​ញៀន​​​ Cambodia Daily, 9 Feb 2017 […]