សេចក្តីអំពាវនាវពីលោកប្រធាន ដើម្បីជួយជនរង គ្រោះពីខេត្តក្រចេះ។ Appel en faveur des victimes d’expropriations foncières venant de la province de Kratie. Appeal in favor of victims of land grabbing from Kratie province.

ជំរាបសួរបងប្អូនអ្នកស្រឡាញ់ជាតិទាំងអស់គ្នាជាទីរាប់អាន,

យើងខ្ញុំសូមផ្ញើជូនជាថ្មីម្តងទៀតនូវសេចក្តីអំពាវនាវរបស់លោកប្រធានសមរង្ស៊ីដោយមានភ្ជាប់ជាមួយ

ជាលិខិតអំពាវនាវពីយើងខ្ញុំផងដែរ។

បងប្អូនជនរងគ្រោះពីខេត្តក្រចេះកំពុងរងការលំបាកគ្រប់បែបយ៉ាងនៅភ្នំពេញគឺទី១ការស្នាក់នៅ,

ទី២ការហូបចុក, ទី៣ថ្នាំសង្កូវកូនឈឺ, ទី៤ត្រូវគេគំរាមចាប់បញ្ជូនទៅវិញដែលមិនដឹងថាទៅនៅឯណា

ពីព្រោះផ្ទះសំបែងត្រូវគេដុតចោលអស់ហើយ, ទី៥ក្នុងការចេញតស៊ូមតិដាក់ពាក្យបណ្តឹងទៅគ្រប់ស្ថាប័នជាតិ

និងអន្តរជាតី។

ដោយជួបការលំបាកវេទនាទាំងអស់នេះទើបយើងខ្ញុំសូមទទូចដល់បងប្អូនទាំងអស់មេត្តាជួយពួកគាត់

តាមសទ្ធាជ្រះថ្លាក៏ហាក់ដូចជាជួយជាតិខ្មែរផងដែរពីព្រោះដីរបស់គាត់គឺហ៊ុនសែនបានប្រគល់ទៅឲ្យ

ក្រុមហ៊ុនយួនវិនិយោគទុនអស់ហើយ។ការវិនិយោគទុននេះបងប្អូនអាចយល់ច្បាស់ហើយ។ដែនដី

កម្ពុជាក្រោមយួនសូមខ្ចីតែ៥ឆ្នាំចុះទំរាំ៩៩ឆ្នាំវិនិយោគទុនតើយួនកើតកូនប៉ុន្មានសងដីនោះវិញឬទេ

តើហ៊ុនសែនអាចនៅរស់ចាំយកដីនោះវិញដោយរបៀបណា។

យើងខ្ញុំសូមអរគុណបងប្អូនជាអនេកប្បការទុកជាមុន។

យើងខ្ញុំសូមអរគុណបងវឌ្ឍនាដែលបានជួយរៀបរៀងលិខិតនេះ។

ជំរាបលា,

ការិយាល័យទំនាក់ទំនង

 

 

 

PSN-Europe Account

Download (PDF, 469KB)