France: សមាគមសាមគ្គីកូនខ្មែរព្រមទាំងអ្នក គាំទ្រគណបក្សសង្គ្រោះជាតិរៀបចំទទួលកញ្ញា កឹម មនោវិទ្យានៅវត្តធម្មរង្សី (បាញើ) ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០១៤ ចាប់ពីម៉ោង១៩ ។ Rencontre unique avec Melle KEM Monovithya à Wat Bagneux le Jeudi 29 Mai 2014 à partir de 19h.

RENCONTRE

ប្រិយ៏មិត្តជាទីរាប់អាន,

សមាគមសាមគ្គីកូនខ្មែរ ព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរៀបចំទទួលកញ្ញា កឹម មនោវិទ្យា ជាអ្នកដឹកនាំយុវជនគណបក្សសង្គ្រោះជាតិ ដ៏ឆ្នើមម្នាក់ និងជាអនុប្រធានអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់គណបក្សសង្គ្រោះជាតិក្នុងប្រទេសកម្ពុជា នៅវត្តធម្មរង្សី (បាញើ) ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០១៤ ចាប់ពីម៉ោង១៩ ។

យើងខ្ញុំមានសេចក្តីរីករាយសូមអញ្ជើញប្រិយ៏មិត្តចូលរួមទទួលទានអាហារពេលល្ងាចដោយមេត្រីភាព។ ក្នុងឱកាសនោះកញ្ញា កឹម មនោវិទ្យា ដែលអញ្ជើញមកធ្វើទស្សនៈកិច្ចក្នុងរយៈពេលខ្លីនៅប្រទេសបារាំង អាចពិភាក្សាជាមួយប្រិយ៏មិត្តអំពីស្ថានភាពនយោបាយនៅស្រុកខ្មែរ ក្នុងបរិយាកាសជាគ្រួសារតែមួយ។

យើងខ្ញុំមានកិត្តិយស និងមានសេចក្តីរីករាយរង់ចាំទទួលប្រិយ៏មិត្ត ដើម្បីងាយស្រួលក្នុងការរៀបចំទទួលសូម មេត្តាទូរស័ព្ទបញ្ជាក់ពីវត្តមាន ទៅលេខដែលមានភ្ជាប់មកជាមួយ។

ដោយមិត្តភាព

សាមគ្គីកូនខ្មែរ

Chers amis,
L’Association Samaki Kohn Khmer et les supporteurs de CNRP ont décidé d’organiser une rencontre unique avec Melle KEM Monovithya, personnalité incontournable puisqu’elle est la leader des jeunes CNRP au Cambodge et adjointe au Chef du Département des Relations Publiques de CNRP Cambodge.
Cela aura lieu le jeudi 29 mai 2014 à la Pagode de Bagneux à partir de 19h.
Nous avons le plaisir de vous convier à cette rencontre symbolique autour d’un repas délicieux. Cette soirée permettra à Melle KEM Monovithya, de passage en France pour quelques jours, d’échanger avec vous et ce dans un cadre convivial sur la situation politique au Cambodge.
Nous vous attendons dans la joie et la bonne humeur pour ce moment de partage et de dialogue.
Amicalement,
Samaki Kohn Khmer

Ps: Merci de bien vouloir réserver votre repas en appelant l’un des numéros indiqué.

Dara Samaki

Co-président

Samaki Kohn Khmer