ជីវប្រវត្តិសង្ខេបរបស់សម្ដេចបវរសេដ្ឋាធិបតី សឺន សាន

សូមកូនខ្មែរកុំភ្លិចវីរភាពរបស់លោកតា សឺន សាន

• កើតនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១ នៅសង្កាត់ លេខ៥ ក្រុងភ្នំពេញ
• បិតា ឈ្មោះ សឺន សាច់ ឧបការីព្រះនរោត្ដម សុរាម្រឹត កាលព្រះអង្គជារដ្ឋមន្រ្ដី ក្រសួងកសិកម្ម។
• មាតា ឈ្មោះ នាង សន
• ជីតាឈ្មោះ ឧកញ៉ា សឺន គុយ ចៅហ្វាយខេត្តព្រះត្រពាំង កម្ពុជាក្រោម
• សិក្សានៅសាលា មិស្ស ក្រុងភ្នំពេញ
• បន្ដការសិក្សា នៅប្រទេសបារាំង រហូតដល់ជាប់ សញ្ញាបត្រជាន់ខ្ពស់ ខាងពាណិជ្ជកម្ម នៅឆ្នាំ១៩៣៣
១៩៣៥-១៩៣៧ ៖ ភូឈួយខេត្ត បាត់ដំបង
១៩៣៧-១៩៣៩ ៖ ភូឈួយខេត្ត ខេត្តព្រៃវែង
១៩៤៦- ១៩៦៨ ៖ រដ្ឋមន្រ្ដី និង ឧបនាយករដ្ឋមន្រ្ដី ទទួលបន្ទុកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
១៩៤៧- ១៩៤៩ ៖ សមាជិក សភាមណ្ឌល ក្រុងភ្នំពេញ គណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្ដិវង្ស
១៩៥១-១៩៥៧ ៖ ប្រធានរដ្ឋសភា
១៩៥៤- ១៩៦៨ ៖ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ចូលនិវត្ដន៍ ដើមខែសីហា
១៩៦៨- ១៩៦៩ ៖ ទទួលងារជា សម្ដេចបវរសេដ្ឋាធិបតី ពីព្រះករុណាសម្ដេច នរោត្ដម សីហនុ
១៩៧០ ៖ ឃុំឃាំងនៅក្នុងគេហដ្ឋាន លោកលន់ នល់
១៩៧៥-១៩៧៩ ៖ បានបង្កើតសមាគមខ្មែរ នៅប្រទេសបារាំង AGKE ដើម្បីរកមធ្យោបាយ ជួយខ្មែរ ដែលជាជនរងគ្រោះ
៩ តុលា ១៩៧៩ ៖ ប្រធាន រណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ(រជរបខ)
១០ កញ្ញា ១៩៩០ ៖ សមាជិក ឧត្ដមក្រុមប្រឹក្សាជាតិ (SNC)
២២ ឧសភា ១៩៩២ ៖ ប្រធានគណបក្ស ប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា(BLDP)
១៩៩៣ ៖ ជាប់ឆ្នោតជាសមាជិកសភា មណ្ឌលក្រុងភ្នំពេញ និង ជាប្រធានសភាធម្មនុញ្ញ រហូតដល់ថ្ងៃទី ២៤ កញ្ញា ១៩៩៣
១៩៩៤ ៖ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នរោត្ដម សីហនុ
១៩៩៧ ៖ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តែងតាំងដោយព្រះមហាក្សត្រ
១៩ ធ្នូ ២០០០ ៖ ទទួលមរណភាព នៅប្រទេសបារាំង
៣១ ធ្នូ ២០០០ ៖ ដង្ហែ និង បូជាសព នៅឈាបនដ្ឋាន វត្តបទុមវត្តី ភ្នំពេញ។

————————–——–
ឯកសារយោង(សម្អាង)
ដកស្រង់ចេញពីសៀវភៅ៖
————————–——–
• រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ(រជរបខ) និងមាគ៌ាទៅរកសន្ដិភាព, និពន្ធដោយ គង់ ថាន់, បោះពុម្ពឆ្នាំ២០០៩, ទំព័រទី២១៦-២១៧
• កំណត់ការចងចាំរបស់អ្នកបម្រើមាតុភូមិខ្មែរមួយរូប, បោះពុម្ពលើកទី១ ឆ្នាំ២០១១, Cambodia Daily Press, 252-255
• ប្រវត្តិសាស្រ្ដប្រទេសកម្ពុជា និងវរជនខ្មែរ, បោះពុម្ពលើកទី១ឆ្នាំ២០១៣, សាគូ សាម៉ុត, ទំព័រ446-449