លោក សមរង្ស៊ី៖ ការ​រារាំង​វេទិកា​ជួប​ជុំ​របស់​បក្ស​សង្គ្រោះ​ជាតិ ជា​បញ្ហា​ធ្ងន់ធ្ងរ តែ​មិន​ប៉ះពាល់​ដល់​កិច្ច​ចរចា​ទេ

លោក​ សម​ រង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ផ្ដល់​ប​ទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ នា​ពេល​កន្លង​មក
លោក​ សម​ រង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ផ្ដល់​ប​ទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ នា​ពេល​កន្លង​មក

ដោយ លី ម៉េងហួរ

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជា​តិ បាន​ចាត់​ទុក​ថា ការ​ធ្វើ​បាតុកម្ម និង​រារាំង​វេទិកា​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨​មិថុនា ជា​បញ្ហា​បញ្ហា​ធ្ងន់​ធ្ងរ រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​អ្នក​តំណាង​ប្រជាពលរដ្ឋ​។ ក៏​ប៉ុន្តែ​ក្នុង​បទ​សម្ភាសន៍​ជាមួយ លី ម៉េងហួរ បន្ទាប់​ពី​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃចន្ទ ទី៩​មិថុនា​នេះ លោក​សម រង្ស៊ី បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ ជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​។