បទសម្ភាសន៍ជាមួយទូរទស្សន៍អន្ដរជាតិ អាហ្សាហ្សីរា(ALJAZEERA) ព្រឹកថ្ងៃទី២៤មិថុនា២០១៤។ Interview télévisée avec Al Jazeera International le 24 Juin 2014.TV interview with AL JAZEERA International on 24 June 2014.

“ ចំពោះករណីបញ្ជូនជនភៀសខ្លួននៅអូស្ត្រាលីឲ្យមករស់នៅកម្ពុជា ខ្ញុំមានការសោកស្ដាយ រដ្ឋាភិបាលខ្មែរមិនបានការពារសិទ្ធិប្រជាពលរដ្ឋខ្មែររស់នៅទីនោះ។ ហើយយើងមានការសោកស្ដាយ រដ្ឋាភិបាលអូស្ត្រាលី ដែលយើងគិតថា ជាប្រទេសមួយគោរពសិទ្ធិដែរ ធានាការគោរពសិទ្ធិមនុស្សដែរ តែធ្វើកិច្ចនេះដោយមិនបានពិនិត្យឲ្យបានម៉ត់ចត់សិទ្ធិធានាការរស់នៅរបស់ពលរដ្ឋទាំងនោះ។ បទសម្ភាសន៍ជាមួយទូរទស្សន៍អន្ដរជាតិ អាហ្សាហ្សីរា(ALJAZEERA) ព្រឹកថ្ងៃទី២៤មិថុនា២០១៤។

 

រដ្ឋាភិបាលប្រទេសអូស្ត្រាលីគិតលើច្បាប់អន្តោរប្រវេសន៍របស់គាត់ ដូច្នេះគាត់ភ្លេចគិតពីរឿងសិទ្ធិមនុស្ស ។ហើយមួយវិញទៀត គាត់ជជែកតែជាមួយរដ្ឋាភិបាលមិនស្របច្បាប់ដឹកនាំដោយឯកបក្សគណបក្សប្រជាជន ភ្លេចគិតពីសម្លេងគណបក្សសង្គ្រោះជាតិ គឺគាត់បាត់បង់ការគិតអំពីប្រជាធិបតេយ្យ។ ប្រធានបទ” ការបញ្ជូនជនភៀសខ្លួននៅអូស្ត្រាលីឲ្យមករស់នៅកម្ពុជា”សម្ភាសន៍ជាមួយទូរទស្សន៍អន្ដរជាតិ អាហ្សាហ្សីរា(ALJAZEERA).