បទ៖ ស្រណោះដីខ្មែរ។

ច្រៀងដោយ លោកកែវសារ៉ាត់។

ទឹកភ្នែករបស់នាងខ្ញំុបានស្រក់ទាំងមិនដឹងខ្លួន ពេលបានឃើញបងប្អូនរួមឈាមគ្មានសេចក្តីសុខនិងត្រូវបានបរទេសជាន់ឈ្លី។ព្រោះតែកម្ពុជា មានការឣភិវឌ្ឍន៌គ្រប់វិស័យ ក្រោមការដឹកនំាប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោនេះហើយទើប បានជម្រុញឲ្យប្រជារាស្រ្តខ្មែរ រាប់លាននាក់ ធ្វើចំណាកស្រុកទាំងបង្ខំចិត្តទៅធ្វើខ្ញំុុបរទេសដើម្បីរស់។ ក្រៅពីលក់ទ្រព្យសម្បតិ្តជាតិ និងខ្ចីលុយពីបរទេស មកធ្វើឣភិវឌ្ឍន៌និងបើកប្រាក់ខែឲ្យពួកមន្រ្តី

រាជការ នៅគ្មានមធ្យោបាយបង្កើត ការងារឲ្យរាស្រ្តខ្មែរបានធ្វើគ្រប់គ្នា រួចស្រែចជំទាល់គ្រប់ទីកន្លែងថា «បានប៉ុណ្ណឹងហើយតើចង់បានប៉ុណ្ណាទៀត sic!!» ចំពោះឣ្នកគាំទ្រផ្កាប់មុខ ឬឣ្នកឣែបឣប ដើម្បីផលប្រយោជន៌ផ្ទាល់ខ្លួន មេត្តាបើកភ្នែកនិងជួយពិចារណា នូវភាពវេទនារបស់ប្រជាពលករ ទាំងឣស់នេះផង៕