តើគណបក្សប្រជាជនកម្ពុជា អាចកែទម្រង់ ខ្លួនឯង ដើម្បីកាត់បន្ថយអំពើពុករលួយ បានដែរឬទេ? Le PPC peut-il se réformer?Can the CPP reform itself?

ដកស្រង់ និងបកប្រែ ពីកាសែត ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃ ២៦ មិថុនា ២០១៤
ដកស្រង់ និងបកប្រែ ពីកាសែត ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃ ២៦ មិថុនា ២០១៤

តើគណបក្សប្រជាជនកម្ពុជា អាចកែទម្រង់ខ្លួនឯង ដើម្បីកាត់បន្ថយអំពើពុករលួយ បានដែរឬទេ?

ដកស្រង់ និងបកប្រែ ពីកាសែត ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃ ២៦ មិថុនា ២០១៤

« កាលពីម្សិលមិញ មេគណបក្សប្រឆាំង លោក សម រង្ស៊ី បានច្រានចោលគំនិតដែលថា គណបក្សប្រជាជនកម្ពុជា មានឆន្ទៈធ្វើការកែទម្រង់ ហើយលោកបានចាត់ទុកថា គណបក្សនេះ ពុករលួយដល់កម្រិតមួយ ដែលមិនអាចកែបានទេ។
គេអាចហៅគណបក្សប្រជាជនកម្ពុជា ថាជាអ្វីៗបានទាំងអស់ លើកលែងតែជាអង្គការប្រជាធិបតេយ្យមួយ ដែលអាចកែទម្រង់ខ្លួនឯងបាន។ ពីព្រោះអំពើពុករលួយជាគ្រឹះ ជាប្រព័ន្ធ និងជាសារជាតិ របស់គណបក្សប្រជាជនកម្ពុជា ការកែទម្រង់ណាមួយ ដែលមានបំណងកាត់បន្ថយអំពើពុករលួយ ការរកែទម្រង់នោះ នឹងជីកគាស់គ្រឹះគណបក្សប្រជាជនកម្ពុជាតែម្តង ហើយនឹងធ្វើឲ្យគណបក្សនេះ ជៀសមិនផុតពីការរលំ រលាយ។
លោក សុ៊ន ចាន់ថុល និងមន្រ្តីរដ្ឋាភិបាលមួយចំនួនទៀត ដែលបានទទួលការអប់រំពីបស្ចឹមប្រទេស ហើយដែលគណបក្សប្រជាជនកម្ពុជា កំពុងតែយកមកបង្ហាញប្រទេសផ្តល់ជំនួយនោះ គ្រាន់តែជាល្បិចលាបម្សៅ ផាត់មុខឲ្យល្អមើល ចំពោះរបបនយោបាយបច្ចុប្បន្នតែប៉ុណ្ណោះ។ តាមការពិត អ្នកទាំងនោះគ្មានអំណាចធ្វើសេចក្តីសម្រេចអ្វីទេ ហើយគ្រាន់តែជាឧបករណ៍បោកបញ្ឆោត សុំជំនួយពីអន្តរជាតិ ដើម្បីយកមកដោះស្រាយ ភាពក្ស័យធនសេដ្ឋកិច្ច នៃរបបនយោបាយដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ។ អំណាចធ្វើសេចក្តីសម្រេចក្នុងគណបក្សនេះ ស្ថិតនៅក្នុងកណ្តាប់ដៃ មេដឹកនាំចាស់ៗមួយក្តាប់តូច ដែលមិនអាច មិនចេះ និងមិនចង់កែខ្លួនឡើយ។ នេះហើយ ជាហេតុធ្វើឲ្យគណបក្សប្រជាជនកម្ពុជា កាន់តែហួសសម័យទៅ ដើរបញ្ជ្រាស់ប្រវត្តិសាស្រ្ត ហើយគេអាចប្រៀបធៀបគណបក្សនេះ ទៅនឹងសត្វដាយណូស័រ (dynosaur) ដែលបានដាច់ពូជ ក្នុងប្រវត្តិសាស្រ្ត ដោយសារតែមិនចេះកែខ្លួន ឲ្យស្របទៅនឹងបរិស្ថានថ្មីជុំវិញខ្លួន។ »

Excerpt from The Phnom Post, 26 June 2014

« Opposition leader Sam Rainsy rejected the idea that the CPP was committed to reforms, describing the party as “corrupt beyond repair”.
“It’s anything but a democratic organisation capable of reforming itself. Because corruption is inherently intrinsic to the functioning of the CPP as it is, any real reform aimed at promoting transparency and curbing corruption would undermine the very foundations of the regime,” he said in an email from Europe.
“Sun Chanthol and some other Western-educated government officials only form the cosmetic but powerless face of the regime, which more and more heavily needs international assistance to cope with its economic failure while maintaining the absolute power of the old guard of a more and more anachronistic and dinosaur-like party. »