លោក អ៊ុំ សំអាន​ តំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប រៀបរាប់អំពីរឿងរ៉ាវ ព្រំដែនខ្មែរយួន ខ្មែរសៀម ខ្មែរឡាវ

លោក អ៊ុំ សំអាន​ តំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប រៀបរាប់អំពីរឿងរ៉ាវព្រំដែនខ្មែរយួន ខ្មែរសៀម ខ្មែរឡាវ ជាប្រវត្តិសាស្ត្រទាំងអតីតកាលបច្ចុប្បន្នកាល ដល់ក្រុមដំណើរទស្សនកិច្ចសិក្សាទៅកាន់ព្រំដែនខ្មែរយួនខេត្តស្វាយរៀង ។

ថ្ងៃ២៩មិថុនា២០១៤ ក្បួនដំណើរទស្សនកិច្ចសិក្សានៃក្រុមព្រះសង្ឃ យុវជនសិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរ អមដំណើរដោយតំណាងរាស្ត្រ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ និងអ្នកសារព័ត៌មានជាតិអន្តរជាតិ ទៅធ្វើបុណ្យនិងទៅសិក្សាត្រួតពិនិត្យ មើលតំរុយបង្គោលព្រំដែនថ្មី ដែលប្រជាពលរដ្ឋខ្មែររស់នៅជាប់ព្រំដែន បានអះអាងថាបានបោះចូលលើដីខ្មែរ ដែលនាំឲបាត់បង់ដីធ្លីស្រែចំការជាច្រើន កន្លែងនៅចំនុចភូមិធ្នង់ឃុំថ្នាធ្នង់ ស្រុករំដួលខេត្តស្វាយរៀង និងតំរុយបង្គោលព្រំដែនថ្មី ហោះផ្លោះរំលងព្រែកមកបោះ ដល់មុខផ្ទះខ្មែរនៅ ឃុំគ្រួសស្រុកស្វាយជ្រុំខេត្តស្វាយរៀង ។ ក្បួនដំណើរបានចេញពីភ្នំពេញ និងចេញពីទីរួមខេត្តស្វាយរៀង បានជាង១៥គីឡូម៉ែត្រ វេលាម៉ោងជាង៩ព្រឹកប៉ុណ្ណោះ ក៏ត្រូវបានក្រុមជនបាទដៃទី៣ទំនង ជាដៃជើងបក្សពួកអាជ្ញាធរគណបក្សប្រជាជន ដែលគេឲផឹកស្រាពង្វក់ស្មារតី មិនឲដឹងខុសត្រូវរាប់រយនាក់ស្លៀកពាក់ ស៊ីវីលប្រដាប់ដោយដំបង កាន់បដា ដាក់រនាំងរាំងផ្លូវ ចាក់សោរដាក់គុកស្ពានបួន ទៅ៥កន្លែងនៅចំនុចភូមិចក ឃុំកំពង់ចកស្រុករំដួលខេត្តស្វាយរៀងដោយបាន ហាមឃាត់ព្រះសង្ឃ យុវជនសិស្សនិស្សិត ប្រជាពលរដ្ឋ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនអនុញ្ញាតិឲទៅសិក្សាត្រួតពិនិត្យមើល ទឹកដីព្រំដែនខ្មែរយួនឡើយ ។ ដោយសារកំលាំងសាមគ្គី ខ្មែរជួយខ្មែរខ្មែរសង្គ្រោះខ្មែរ និងការប្រកាន់ខ្ជាប់នៅធម៌អហឹង្សា មិនយកខ្មែរណាជាសត្រូវ គឺធ្វើតែអំពើល្អជាបុណ្យកុសល ការពារជាតិសាសនាទឹកដីព្រៃព្រឹក្សា គោរពច្បាប់សិទ្ធិមនុស្សច្បាប់ប្រជាធិបតេយ្យជាតិអន្តរជាតិ ក្រុមទស្សនកិច្ចសិក្សាបានទទួលជោគជ័យឈ្នះ ក្រុមជនបាទដៃទី៣ ឈ្នះអំពើបាប ឈ្នះអំពើអយុត្តិធម៌ បានបន្តដំណើរទៅមុខទៀតរហូតដល់កន្លែង ប្រារព្ធពិធីបុណ្យនិងបានទៅមើលព្រំដែន ដោយជោគជ័យហើយសំដែងមតិផ្សេងៗទាក់ទងទៅនិងការបាត់បង់ទឹកដីកម្ពុជាក្រោមនិងទឹកដីកម្ពុជាបច្ចុប្បន្នជាបន្តបន្ទាប់ទៀត ។