រឿងកំហុសអ្នកណា ! តើអាត្មាខុសអីញោម ? ហេតុអីបានជាជេរនិងចោទប្រកាន់លើព្រះសង្ឃ ???

សូមទស្សនា ! រឿងកំហុសអ្នកណា ! តើអាត្មាខុសអីញោម ? ហេតុអីបានជាជេរនិងចោទប្រកាន់លើព្រះសង្ឃ ??? តើពួកគេបែកបាក់គ្នាទាស់ទែងគ្នាដោយសារអ្វី ???

ទំនាស់ដីធ្លីនៅសហគមន៍បឹងកក់បានអូសបន្លាយជាយូរឆ្នាំដូចជាជម្ងឺមហារីករហូតដល់ប្រែក្លាយពីរឿងទំនាស់ដីធ្លីទៅជាទំនាស់បុគ្គល ទំនាស់នយោបាយ ទំនាស់សាសនា ការប្រើហឹង្សា ការចោទប្រកាន់ពីតុលាការ ការចាប់ដាក់គុក ការបែកបាក់សហគមន៍ ការច្រណែននិន្ទាគ្នា ជាដើម ។ បើតាមច្បាប់ព្រះពុទ្ធសាសនា ទំនាស់អាចកើតមកអំពី ការលោភលន់​{លោភ:} ការខឹងក្រេវក្រោធហឹង្សា {ទោស:} ការវង្វេងវង្វាន់ភាន់ច្រឡំមិនដឹងខុសត្រូវអវិជ្ជាល្ងង់ខ្លៅ {មោហ:} បើតាមច្បាប់ជាតិគឺទំនាស់មានច្រើនប្រភេទដូចជាទំនាស់ដែលកើតឡើងនៅសហគមន៍បឹងកក់គឺទំនាស់ដីធ្លីដោយសារតែរដ្ឋាភិបាលមិនគោរពច្បាប់សិទ្ធិមនុស្សសិទ្ធិលំនៅដ្ឋានជាដើមហើយបានរុញច្រានបណ្តេញប្រជាពលរដ្ឋដោយបង្ខំចេញពីភូមិបឹងកក់ដកហូតយកដីទៅឲក្រុមហ៊ុនឧកញ៉ា ឡៅ ម៉េងឃីន ជាមន្ត្រីមានអំនាចមកពីគណបក្សប្រជាជនដើម្បីអភិវឌ្ឍន៍ ។

កាលពីដំបូងឡើយពួកគេមិនទាន់បែកបាក់សាមគ្គីគឺគេតស៊ូទាំងអស់គ្នាទាមទាររកយុត្តិធម៌ពីអាជ្ញាធររដ្ឋាភិបាលនិងក្រុមហ៊ុនរហូតដល់មានការបង្រ្កាបចាប់ខ្លួនជាដើមហើយគ្រប់សកម្មភាពនៃការតស៊ូមតិទាំងអស់នោះតែងតែមានវ ​ ត្តមានព្រះសង្ឃ១អង្គនិងព្រះសង្ឃផ្សេងៗទៀតចូលរួមឃ្លាំមើលនិងជួយស្វែងរកយុត្តិធម៌ដីធ្លីនិងការពារសិទ្ធិមនុស្សជួយពួកគាត់ផងដែរពួកគេទាំងអស់នោះបានស្វាគមន៍រាប់អានរាក់ទាក់រមទម្យនិងកោតសរសើរថាព្រះសង្ឃល្អ ព្រះសង្ឃគិតត្រូវធ្វើត្រូវនិយាយត្រូវគឺចេះជួយសង្គ្រោះញាតិញោមដែលមានទុក្ខភ័យ ហើយដោយសារតែសកម្មភាពព្រះសង្ឃជួយញាតិញោមនេះហើយទើបធ្វើឲមន្ត្រីសង្ឃ ក្រសួងធម្មការនិងសាសនារួមទាំងអាជ្ញាធរនិងតុលាការចោទប្រកាន់ចាប់ខ្លួននិងបណ្តេញព្រះសង្ឃចេញពីវត្តដោយគ្មានទោសកំហុសបន្តិចណាសោះប៉ុន្តែពេលនេះបែជាពួកផ្តាច់ខ្លួនជេរព្រះសង្ឃទៅវិញ ។ ពេលវេលាប្រែប្រួលទឹកចិត្តមនុស្សមានការផ្លាស់ប្តូរបានធ្វើឲពួកគេបែកបាក៉គ្នាជាច្រើនក្រុម គឺក្រុមខ្លះព្រមចាកចេញទទួលយកសំណងបន្តិចបន្តួច ក្រុមខ្លះចុះចូលជាមួយក្រុមហ៊ុននិងអាជ្ញាធរហើយទៅបកអាក្រាតគ្នាតាមកញ្ចក់ទូរទស្សន៍និងទៅចូលរួមហែរឃោសនាបោះឆ្នោតឲគណបក្សនយោបាយតាមដែលខ្លួនគាំទ្រ ក្រុមខ្លះឈប់តវ៉ាហើយចោទគ្នាទៅវិញទៅមកថា ពុករលួយ អាត្មានិយម ជាដើម ។