រដ្ឋប្រហារយោធា និង រដ្ឋប្រហាររដ្ឋធម្មនុញ។ Coup d’état militaire et coup d’état constitutionnel. Military coup and constitutional coup

រដ្ឋប្រហារយោធា និង រដ្ឋប្រហាររដ្ឋធម្មនុញ។ Coup d’état militaite et coup d’état constitutionnel. Military coup and constitutional coup

រដ្ឋប្រហារយោធា និង រដ្ឋប្រហាររដ្ឋធម្មនុញ។ Coup d'état militaite et coup d'état constitutionnel. Military coup and constitutional coup
រដ្ឋប្រហារយោធា និង រដ្ឋប្រហាររដ្ឋធម្មនុញ។ Coup d’état militaite et coup d’état constitutionnel. Military coup and constitutional coup

(ដកស្រង់ និងបកប្រែ ពីកាសែត ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃ ០៤ កក្កដា ២០១៤ តាមសំដី របស់លោក សម រង្ស៊ី)

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ តម្រូវឲ្យប្រទេសកម្ពុជាអនុវត្ត ប្រព័ន្ធនយោបាយមួយ ឈរលើលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដើម្បីធានាដំណើរការប្រជាធិបតេយ្យ ក្នុងគោលបំណងបញ្ចប់ជាស្ថាពរ នូវរបបកុម្មុយនីស្ត ផ្តាច់ការ សម័យខ្មែរក្រហម និងសម័យយួនគ្រប់គ្រងប្រទេស។ ឆ្លុះបញ្ចាំងប្រការដ៏សំខាន់នេះ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ (មាត្រា ៥១) បញ្ជាក់ថាប្រទេសកម្ពុជាត្រូវតែគោរព ហើយថែររក្សា “របបប្រជាធិបតេយ្យ សេរី ពហុបក្ស”។ តែឥឡូវនេះ គ្មាននរណាអាចប្រកែកបានទេថា ប្រទេសកម្ពុជាបានបាត់បង់ទៅហើយ នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដោយសារតែគណបក្សប្រជាជនកម្ពុជា កំពុងគ្រប់គ្រងតែម្នាក់ឯង នូវស្ថាប័នរដ្ឋទាំងអស់ ចាប់ផ្តើមពីរដ្ឋសភាទៅ រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ ឈរលើប្រព័ន្ធឯកបក្ស (បក្សតែមួយ) ដូចសម័យកុម្មុយនីស្ត កាលពី ៣៥ ឆ្នាំមុនអញ្ចឹង ដែលជាហេតុឆ្លុះបញ្ចាំងសារធាតុកុម្មុយនីស្ត នៃ គណបក្សប្រជាជនកម្ពុជា។ ដូច្នេះ រដ្ឋាភិបាលលោក ហ៊ុន សែន មិនស្របច្បាប់ទេ ពីព្រោះមិនគោរពរដ្ឋធម្មនុញ្ញ និងមិនគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

លោក ហ៊ុន សែន បានបញ្ចេញ ក្រឡាសាររបស់គាត់ កាន់តែច្បាស់ថែមទៀត ពេលគាត់ ប្រៀបធៀប រដ្ឋាភិបាលរបស់គាត់ ទៅនឹងរដ្ឋាភិបាលយោធាសព្វថ្ងៃនៅប្រទេសថៃ ពីព្រោះថារដ្ឋប្រហារ នៅតែជារដ្ឋប្រហារដដែល។ គ្មានរដ្ឋាភិបាលណា អាចស្របច្បាប់បានឡើយ ដរាបណារដ្ឋាភិបាលនោះ កើតចេញពីរដ្ឋប្រហារណាមួយ ទោះជារដ្ឋប្រហារនោះ ជារដ្ឋប្រហារយោធាដូចនៅប្រទេសថៃ ឬក៏ជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដូចនៅប្រទេសកម្ពុជា។ រដ្ឋប្រហាររដ្ឋធម្មនុញ្ញ នៅប្រទេសកម្ពុជា បានធ្វើឡើង បន្ទាប់ពីការបោះឆ្នោតបន្លំបង្កូវ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ យោងការលួចប្លន់សន្លឹកឆ្នោត ការរំលោភរដ្ឋធម្មនុញ្ញ និងការលួចប្លន់អំណាចពីរាស្រ្ត ដូចរដ្ឋប្រហារយោធា អញ្ចឹងដែរ។

 

MILITARY COUP AND CONSTITUTIONAL COUP

(Excerpt from The Phnom Penh Post, 4 July 2014, quote from Sam Rainsy)

[Cambodia’s Constitution (Article 51), reflecting an important clause of the 1991 Paris Peace Agreements aimed at guaranteeing a democratization process following years of brutal communism, stipulates that the country must adopt a regime based on “liberal democracy and pluralism.”] Nobody now can contest the fact that Cambodia’s current regime is anything but a liberal and plural democracy. With the former communist CPP alone occupying and controlling all State institutions, starting with the National Assembly, the present Hun Sen government is based on a one-party system reminiscent of Cold War communism. This government is therefore illegal and illegitimate because unconstitutional and undemocratic.
Hun Sen only makes his case worse by comparing his government to the current Thai government because a coup is a coup. No government can be legal and legitimate as long as it is the result of a coup, whether it be a military coup as in the case of Thailand or a constitutional coup as in the case of Cambodia following the controversial July 28, 2013, national elections.