លោក កឹម សុខា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ មាន​រូប​មន្ត សម្រាប់​ថ្ងៃ​ចរចារ​ជាមួយ​បក្ស​ប្រជាជន​»​

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​។
ដោយ ស៊ុន មេសា

ភ្ញៀវ​ប្រចាំ​ថ្ងៃ របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​ពុធ​ទី​៩ កក្កដា​នេះ គឺ​លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ។ នៅ​ចំពោះ​មុខ នៃ​ស្ថានការណ៍​នយោបាយ​ជាប់​គាំង​នេះ លោក​កឹម សុខា បាន​អះអាង​ថា ខ្លួន​មាន​រូបមន្ត​មួយ​ចំនួន ដើម្បី​ដាក់​លើ​តុ​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចរចា​បិទ​បញ្ចប់​ជម្លោះ​នយោបាយ ដែល​អូស​បន្លាយ ជិត​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ។ ហើយ​រូបមន្ត​នោះ​ទៀតសោត គឺ​ដើម្បី​ឲ្យ​គ.ជ.ប​ឯករាជ្យ។ លោក កឹម សុខា ក៏​បាន​ទាត់​ចោល​រូបមន្ត ដែល​ស្នើ​ដោយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ហើយ​ចោទ​រូបមន្ត ដែល​ជ្រើស​ក្បាល​ម៉ាស៊ីន​គ.ជ.ប​តាម​ក្បួន​សមាមាត្រ​នោះ ថា​មិន​អាច​ទទួល​យក​បាន​ទេ និង​អាក្រក់​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។