“នយោបាយ​កម្ពុជា​នឹង​ប្រសើរ​ក្រោយ​ព្រះ​រាជពិធី​ដង្ហែ និង​តម្កល់​ព្រះ​អដ្ឋិ”

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ព្រះ​រាជពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អដ្ឋិ នា​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ​២០១៤។
លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ព្រះ​រាជពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អដ្ឋិ នា​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ​២០១៤។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នឹង​បាន​ប្រសើរ​នៅ​ក្រោយ​ព្រះ​រាជពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​បញ្ចប់។

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ចេញ​ពី​ព្រះវិហារ​ព្រះ​កែវ​មរកត​ថា បើ​ទោះ​ជា​ពុំ​មាន​ការ​ជួប​ពិភាក្សា​គ្នា​ណា​មួយ​ត្រូវ​ធ្វើ​ឡើង​រវាង​មេ​ ដឹក​នាំ​នៃ​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​ព្រះ​រាជពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​ក្តី​ក៏​លោក រំពឹង​ថា អាច​នឹង​មាន​ការប្រែប្រួល​ល្អ​ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​ នយោបាយ​នៅ​កម្ពុជា។

នៅ​ព្រឹក​នេះ​ដែរ​គេ​បាន​ឃើញ​អ្នក​ដំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​ កម្ពុជា លោក ឈាង វុន និង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​ជួប​ជជែក​គ្នា​ក្នុង​រយៈ​ពេល​ខ្លី។

យ៉ាង​ណា​លោក កឹម សុខា ពុំ​បាន​បង្ហើប​អោយ​ដឹង​ថា តើ​កិច្ចពិភាក្សា​នោះ​បាន​លើក​ឡើង​ពី​បញ្ហា​អ្វី​ឡើយ។

ចំណែក រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​បញ្ជាក់​ដោយ​ខ្លី​ថា ការសម្រេច​បែប​ណា​ពាក់ព័ន្ធ​នឹង​ការ​ចរចា​ជាថ្មី​គឺ​ត្រូវ​រង់ចាំ​ព្រះរាជ​ ពិធីបុណ្យ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតនកោដ្ឋិ​បញ្ចប់៕

សូមរង់​ចាំ​អាន និង​ស្ដាប់​សេចក្ដី​ពិស្ដារ តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​នៅ​វេលា​យប់​នេះ…

ដោយ សេក បណ្ឌិត
2014-07-11