Talks between the two parties’ working groups are held this afternoon

sam-rainsy-and-hun-sen-01-08-2014

Talks between the two parties’ working groups are held this afternoon.

ដកស្រង់ពី វិទ្យុបារាំងអន្តរជាតិ ថ្ងៃនេះ / Excerpt from a today’s broadcast of Radio France International (RFI).
“សូមបញ្ជាក់ថា ការជួបគ្នា ជាថ្មី នៅរសៀលថ្ងៃនេះ រវាង ក្រុមការងារ នៃគណបក្ស ទាំងពីរ បានធ្វើឡើង នៅក្រោយពី លោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន ឆ្លើយតប ជាផ្លូវការ ទៅនឹង លិខិត របស់លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ កាលពី យប់ ថ្ងៃទី៣១ ខែកក្កដា ម្សិលមិញនេះ ដោយបាន ភ្ជាប់ មកជាមួយនូវ សេចក្តីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញ របស់ គណបក្សប្រជាជនកម្ពុជា មកជាមួយផង។
លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ នៅ ព្រឹក ថ្ងៃ សុក្រ នេះ មិនទាន់ អត្ថាធិប្បាយ យ៉ាងណានៅឡើយទេ ជុំវិញ សេចក្តីព្រាងច្បាប់នេះ ដោយ លោក នៅ រង ចាំមើល លទ្ធផលនៃការជួបចរចារគ្នា រវាងក្រុមការងារ នៃគណបក្សទាំងពីរ នារសៀលថ្ងៃសុក្រនេះ។ លោក សម រង្ស៊ី ក៏មិនទាន់បានកំណត់ពីកាលបរិច្ចេទពិតប្រាកដនៃថ្ងៃចូលធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងនៅឡើយដែរ ល្គឹកណាភាគីទាំងពីរមិនទាន់ឯកភាពគ្នាទាំងស្រុងនោះ។”