Message from the U.N. Special Rapporteur

UN
លោក សូរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ

ខ្ញំុ សមរង្ស៊ីទើបតែបានទទួលលិខិតមួយច្បាប់ពីលោក សូរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ដែលមានខ្លឹមសារដូចតទៅ ៖ ” ខ្ញំុសរសេរមកលោក ដើម្បីអបអរសាទរ ចំពោះការបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា និងចំពោះការដឹកនាំគណបក្សរបស់លោកឲ្យចូលទៅក្នុងរដ្ឋសភា។ ខ្ញំុមានសេចក្តីត្រេកអរ ដោយបាន អានថា តំណាងរាស្រ្តទាំងអស់មកពីគណបក្សលោក បានចូលទៅស្បថកាន់តំណែងក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការចាប់ផ្តើមមួយដ៏ល្អសំរាប់ប្រទេសកម្ពុជា។ ការខំប្រឹងប្រែងដ៏ជាប់លាប់របស់លោក ព្រមទាំងជំនឿដ៏មោះមុតរបស់លោក ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរ ដោយសន្តិវិធី បាននាំមកនូវលទ្ធផលល្អយ៉ាងពិតប្រាកដ។ ខ្ញំុសង្ឃឹមថា នេះគឺជាការចាប់ផ្តើម នៃអន្តរកាលមួយប្រកបដោយសន្តិវិធី នៅកម្ពុជា ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំជាងសព្វថ្ងៃ នីតិរដ្ឋពិតប្រាកដ និងការគោរពសិទ្ធមនុស្សដ៏ល្អប្រសើរជាងសព្វថ្ងៃ។ “

I have received the following message from Mr. Surya Subedi, the United Nations Special Rapporteur on the human rights situation in Cambodia : “I am writing to congratulate you on bringing the political deadlock to an end and on leading your party in joining Parliament. I was pleased to read that you all had taken your oath of office in the presence of His Majesty the King of Cambodia. This is a good beginning for Cambodia. Your sustained efforts and an unwavering faith in bringing about change through peaceful means has paid off. I hope that this is the beginning of a peaceful transition in Cambodia towards a stronger democracy, genuine rule of law and greater respect for human rights.”