ព្រះតេជគុណ លោកស្រីអស់លោក បងប្អូនរួមជាតិជាទីគោរពរាប់អាន,
ថ្មីៗនេះ យើងខ្ញុំព្រះករុណា យើងខ្ញុំបានផ្ញើប្រគេន ជូននូវចម្រៀងវីដេអូស្នេហាជាតិមួយបទ ក្រោមចំណងជើងថា
” ខ្មែរអើយកុំពួនយកសុខ ” ច្រៀងដោយយុវជនស្នេហាជាតិដ៏ក្លាហានគឺលោក ហេង ធារ៉ា។ ចម្រៀងមានអត្ថន័យដ៏ល្អ ច្រៀងបានយ៉ាងពិរោះ ធ្វើឱ្យបងប្អូនខ្មែរអ្នកស្នេហាជាតិមួយចំនួនទប់ទឹកភ្នែកពុំបាន ហើយសរសេរមកយើងខ្ញុំព្រះករុណា យើងខ្ញុំ ដោយមានបំណងចង់ជួបលោក ហេង ធារ៉ា។
យើងខ្ញុំព្រះករុណា យើងខ្ញុំមានសេចក្តីរីករាយជំរាបប្រគេន ជូនថាលោក ហេង ធារ៉ាទើបបានអញ្ជើញមកដល់ប្រទេសបារាំង (ប៉ារីស)ថ្មីៗ នេះ។ បើព្រះតេជគុណ លោកស្រីអស់លោក បងប្អូនរួមជាតិមានបំណងចង់ជួប ចង់ជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្ត ចង់ចូលរួមនូវសកម្មភាព ដ៏អង់អាចក្លាហានរបស់យុវជន ហេង ធារ៉ាក្នុងបំណងរួម ដ៏ឧត្តុង្គឧត្តម គឺការពារជាតិសាសន៍ ការពារទឹកដីរបស់យើង សូមនិមន្ត អញ្ជើញទាក់ទង
– លោក អ. សំអោក ០៦ ២៧ ០២ ២៥ ៧៤ ឬ
– លោក សេង ហល : ០៩ ៥១ ៤៣ ៨៦ ០៨ ឬ
– លោក ព្រំ រដ្ឋ : ០៦ ៥០ ៧០ ៦០ ៨៣ ឬ
– លោក ខូវ មីសែល : ០៦ ១៨ ១៧ ៦៧ ៥២
សូមអរព្រះគុណ សូមអរគុណ
សូមថ្វាយបង្គំលា សូមជំរាបលា
អ. សំអោក ០៦ ២៧ ០២ ២៥ ៧៤
សូមជូនចម្រៀង១បទរបស់បូ្ឣនប្រុស ហេង ធារ៉ា មានចំណងជើងថា«ខ្មែរឣើយកំពួនយកសុខ»