ព័ត៌មានប្រចាំថ្ងៃ ១៦ កុម្ភៈ ២០១៧

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានប្រចាំថ្ងៃ ១៦ កុម្ភៈ ២០១៧

1- ធម្មជាតិ​តំបន់​បឹងកក់​បាន​ក្លាយ​ជា​មហន្តរាយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍

Phnom Penh Post, 16 Feb 2017
ភ្នំពេញ: កាលពី​ដប់​ឆ្នាំ​មុន នា​ដើម​ខែ​កុម្ភៈ​នេះ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន Shukaku Inc របស់​លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​បាន​ប្រកាស​នូវ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ផ្លាស់ប្តូរ​តំបន់​បឹងកក់​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​លាតសន្ធឹង​នៃ​ពហុ​ គម្រោង​អភិវឌ្ឍន៍​យ៉ាង​ទំនើប​មួយ។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត​មនុស្ស​រាប់ពាន់​នាក់ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ផ្ទះ​សំបែង​ និង​ដីធ្លី​របស់​ខ្លួន ហើយ​ចលនា​តវ៉ា​ក៏​ចាប់ផ្តើម​កើត​មាន​ឡើង​យ៉ាង​ក្តៅគគុក​ក្នុង​ចំណោម​អ្នក​ ស្រុក​ដែល​មិន​ពេញចិត្ត។ Read more

2- ក្រសួង​ការងារ​ចង់​ឲ្យ​កម្មករ​បើក​ប្រាក់​ខែ ២ សប្ដាហ៍​ម្ដង​ចៀសវាង​ហានិភ័យ​ ខណៈ​សហជីព​ខ្លះ​សាទរ
Phnom Penh Post, 16 Feb 2017
ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ​បាន​ផ្ដួចផ្តើម​គំនិត​ឲ្យ​ ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ការងារ​ទាក់ទង​នឹង​ អត្ថប្រយោជន៍​របស់​និយោជិត​​ដោយ​ជំរុញ​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​ជូន​ និយោជិត​កម្មករ​ជា​រៀងរាល់​ពីរ​សប្តាហ៍​ម្តង និង​ប្រាក់​អត្ថប្រយោជន៍​បើក ១ ឆ្នាំ​ម្ដង​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ ​ហើយ​ការ​លើក​ឡើង​​នេះ​បាន​ធ្វើ​ឲ្យ​សហជីព​ខ្លះ​សាទរ​ស្រប​ពេល​ដែល​មាន​ករណី ​បិទ​រោងចក្រ​ ឬ​ថៅកែ​ខ្លះ​បាន​បោះបង់​ចោល​មិន​ទទួល​ខុស​ត្រូវ​លើ​និយោជិត​​។ Read more

3- រដ្ឋសភា​នឹង​បើក​ប្រជុំ​សប្ដាហ៍​ក្រោយ​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​គណបក្ស
Phnom Penh Post, 16 Feb 2017
ភ្នំពេញ: ជា​ការ​វាយបក​​នឹង​សំណើ​​​សុំ​ផ្អាក​របស់​គណបក្ស​ប្រឆាំង​ គណៈកម្មាធិការ​អចិន្រៃ្តយ៍​​​របស់​រដ្ឋសភា​​ដែល​គ្រប់គ្រង​​ដោយ​គណបក្ស​កាន់ ​អំណាច​កាលពី​ម្សិលមិញ​បាន​កំណត់​ថ្ងៃ​ចន្ទ​​សម្រាប់​ការ​បោះឆ្នោត​​ស្តីពី​ ការ​កែប្រែ​​​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​​ទៅ​លើ​​ច្បាប់​​ឆ្នាំ​ ១៩៩៧ ​ស្តីពី​គណបក្ស​នយោបាយ​។ Read more

4- សាលា​ឧទ្ធរណ៍​សម្រេច​លើក​សាលដីកា​លើ​ករណី​ ទេព វន្នី ចុង​ខែ​នេះ
Phnom Penh Post, 16 Feb 2017
ភ្នំពេញ: បន្ទាប់ពី​សវនាការ​លើ​ក្ដី​ជនជាប់ចោទ លោកស្រី ទេព វន្នី ប្រមាណ​ជា​បី​ម៉ោង​ពី​ម្សិលមិញ សាលា​ឧទ្ធរណ៍​បាន​ប្រកាស​លើក​ពេល​លើ​ការ​សម្រេច​សាលដីកា​របស់​ខ្លួន​ទៅ​ចុង​ ខែ​កុម្ភៈ​នេះ​ដោយ​បន្ត​ឲ្យ​ឃុំ​ខ្លួន​ជនជាប់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​បើ​ ទោះបី​ជន​ជាប់ចោទ​បាន​បដិសេធ​ការ​ចោទប្រកាន់​ដោយ​បាន​បង្ក​ហិង្សា​លើ​ មន្ត្រី​សាធារណៈ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ ២០១៣។ Read more

5- សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ចាញ់​ក្ដី​នៅ​ឧទ្ធរណ៍
Phnom Penh Post, 16 Feb 2017
ភ្នំពេញៈ សកម្មជន​បរិស្ថាន​ ៣ នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​ សាលក្រម​សាលា​ដំបូង​ខេត្ត​កោះកុង​ទុក​ជា​បាន​ការ​ដោយ​សំអាង​ថា​ចម្លើយ​ដោះ​ បន្ទុក​ពួកគេ​មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ ខណៈ​ដែល​ពួកគេ​ចង់​ឲ្យ​ទម្លាក់​បទចោទ​លើ​ពួកគេ​។ Read more

6- ទេសចរ​វៀតណាម​នៅ​តែ​នាំ​មុខ តែ​រួម​ចំណែក​តូច​ដល់​វិស័យ​នេះ
Phnom Penh Post, 16 Feb 2017
ភ្នំពេញៈ ភ្ញៀវទេសចរ​វៀតណាម​នៅតែ​ឈរលើ​ចំណុច​កំពូល​ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស​ដែល​ មក​កម្ពុជា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​តួលេខ​ប្រចាំឆ្នាំ​របស់​ក្រសួង​ទេសចរណ៍ ដែល​ចេញផ្សាយ​នៅ​សប្ដាហ៍​នេះ ប៉ុន្តែ​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​លើក​ឡើង​ថា ការ​មក​ដល់​របស់​ភ្ញៀវទេសចរ​វៀតណាម​មិន​ផ្ដល់​អត្ថប្រយោជន៍​ខ្លាំង​ដល់​ វិស័យ​ទេសចរណ៍​របស់​កម្ពុជា​នោះ​ទេ​។ Read more

7- បណ្តា​​​ម្ចាស់​​​ជំនួយ​​​នៅ​​​ស្ងាត់​​​ស្ងៀម ​​​ខណៈ​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ត្រៀម​​​​​​​​​អនុ​​​​​​ម័ត​​​ច្បាប់​​​ស្តីពីគណបក្ស​​​នយោបាយ
Cambodia Daily, 16 Feb 2017
រដ្ឋសភានឹងបោះឆ្នោតនៅថ្ងៃច័ន្ទលើច្បាប់ដែលនឹងផ្តល់អំណាចថ្មីមិនធ្លាប់មានដល់រដ្ឋាភិបាលក្នុងការផ្អាកសកម្មភាព  និងរម្លាយគណបក្សនយោបាយដែលជាគូប្រជែងរបស់ខ្លួន ហើយស្ទើរតែគ្មានការសម្តែងកង្វល់ទាល់តែសោះពីប្រទេសប្រជាធិបតេយ្យដែលផ្តល់ជំនួយហិរញ្ញវត្ថុមកឲ្យប្រទេសកម្ពុជា។ Read more

8- អ្នក​​ធ្វើ​អត្ថាធិប្បាយនយោបាយ​​​ដែល​​រង​បណ្ដឹង​​នាយករដ្ឋមន្ត្រី ស្នើ​ឱ្យតុលាការ​ពន្យារ​ពេល​ឆ្លើយ​បំភ្លឺ​
Cambodia Daily, 16 Feb 2017
លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងស្នើឱ្យព្រះរាជអាជ្ញាពន្យារពេលសាកសួរលោកក្នុងបណ្ដឹងទារសំណងជំងឺ ចិត្តកន្លះលាន ដុល្លាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតទាល់តែលោករកបានមេធាវី ខណៈលោកនាយករដ្ឋមន្ត្រីអាចនឹងដាក់ពាក្យបណ្ដឹងពាក់ព័ន្ធមួយទៀតនៅថ្ងៃនេះ។ Read more

9- តុលាការ​ច្រាន​ចោល​សំណើ លោក គឹម សុខ ដែល​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ
RFA, 15 Feb 2017
ព្រះរាជអាជ្ញារង​អយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ សម្រេច​ច្រាន​ចោល​សំណើ​របស់​អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ លោក គឹម សុខ ដែល​សុំ​ពន្យារ​ពេល​ចូល​ឆ្លើយ​បំភ្លឺ​ទាក់ទង​នឹង​បណ្ដឹង​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ Read more

10- សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ឈើ​ទៅ​វៀតណាម
RFA, 16 Feb 2017
មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ធនធាន​ធម្មជាតិ លើក​ឡើង​ថា រាជ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ស៊ើប​អង្កេត​ជុំវិញ​របាយការណ៍​ស្ដីពី​ចំនួន​ឈើ​នាំ​ចេញ​ទៅ​ប្រទេស​ វៀតណាម កាល​ពី​ឆ្នាំ​២០១៦ មាន​ភាព​មិន​ប្រក្រតី។ ការ​ស្នើ​នេះ បន្ទាប់​ពី​មាន​របាយការណ៍​របស់​គយ​វៀតណាម បង្ហាញ​ថា ទិន្នន័យ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​មាន​ទំហំ​ច្រើន​ជាង​ទិន្នន័យ​របស់​គយ​ខ្មែរ​រាប់​សិប​ដង។ ភាព​ខុស​ប្លែក​គ្នា​នេះ សង្គម​ស៊ីវិល​ថា​អាច​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​តែ​ម្តង។ Read more

11- តុលាការ​សម្រេច​ឃុំ​ខ្លួន​បេក្ខជន​ចៅ​សង្កាត់​គណបក្ស​ប្រឆាំង​នៅ​ប៉ោយប៉ែត
RFA, 16 Feb 2017
តុលាការ​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំ​ខ្លួន​បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​ប្រឆាំង គឺ​លោក ចៅ វាសនា ទាក់ទង​នឹង​សំណុំ​រឿង​កម្មករ​អូស​រទេះ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ឆ្នាំ​២០១៥។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ បន្ទាប់​ពី​ការ​សាកសួរ​អស់​មួយ​ព្រឹក ​នៅ​​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ។ Read more

12- ឧទ្ធរណ៍​តម្កល់​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង​សំណុំ​រឿង​សកម្មជន​បរិស្ថាន​៣​នាក់
RFA, 15 Feb 2017
សំណុំ​រឿង​ក្រុម​ចលនា​ធម្មជាតិ​ទាំង​បី​រូប ត្រូវ​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​ការ​សម្រេច​សាលា​ដំបូង​ខេត្ត​កោះកុង ទុក​ជា​បាន​ការ និង​ទុក​មួយ​ខែ​ឲ្យ​ពួក​គេ​ប្ដឹង​ទាស់។ ចំណែក​មេធាវី​ការពារ​ក្តី​សកម្មជន​ទាំង​បី​រូប​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស មិន​ទាន់​មាន​គម្រោង​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​នៅ​ឡើយ​ទេ។ Read more

13- អ្នក​វិភាគ​រិះគន់​រដ្ឋាភិបាល​ដែល​ហាម​មិន​ឲ្យ​អ.ស.ប​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា
RFA, 16 Feb 2017
ក្រសួង​ការ​បរទេស​កម្ពុជា បាន​ស្នើ​ជា​ថ្មី​ទៀត សូម​ឲ្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា កុំ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។ ទាក់ទិន​រឿង​នេះ អ្នក​វិភាគ​យល់​ឃើញ​ថា មាន​តែ​ប្រទេស​ដែល​កាន់​របប​ផ្ដាច់ការ​ប៉ុណ្ណោះ ដែល​បារម្ភ​ពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នេះ​ឲ្យ​បាន​ពេញលេញ។ Read more

14- គម្រោង​វិសោធនកម្ម​លើ​មាតា្ រ​មួយ​ចំនួន​នៃ​ច្បាប់​ការងារ មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា និង​សហជីព​កម្មករ !
RFI, 16 Feb 2017
លោក កាំង ម៉ូនីកា អ្នក​នាំ​ពាក្យ និង ជា​អគ្គ​លេខាធិការ​រង របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​នេះ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​បរិយាកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​អាច​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ថម​ថយ​ការ​វិនិយោគ​ក៏​អាច​បាន។ Read more

15- អាជ្ញាធរ​ឃាត់ខ្លួន​មិត្ត​លោក​គឹម សុខ​ឱ្យ​ធ្វើ​កិច្ចសន្យា​ទទួល​ខុសត្រូវ​បើ​មានការ​រត់គេច​ខ្លួន
RFI, 15 Feb 2017
មូលហេតុ​នៃ​ការចាប់ខ្លួន​មិត្តភក្តិ​លោក​គឹម សុខ​ទាំងពីរ​នាក់ គឺ​ដោយសារ​អាជ្ញាធរ​សង្ស័យ​ពី​លទ្ធភាព​នៃ​ការនាំ​អ្នកវិភាគ​ដែល​កំពុង​ជាប់​ បណ្តឹង​រូបនេះ​រត់​ចេញទៅ​ក្រៅប្រទេស។ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា អាជ្ញាធរ​បាន​ចាប់អារម្មណ៍​ឃើញថា លោក​គឹម សុខ​ដែល​ប្រកាស​មិន​រត់គេចខ្លួន​នោះ ហាក់ដូចជា​មិន​គោរព​តាម​ការសន្យា ហើយ​បុគ្គល​ទាំងពីរ​រូប​ដែ​លា​មិត្តភក្តិ ហាក់​បង្ហាញ​ពី​ចេតនា​ចង់​នាំ​លោក​គឹម សុខ​រត់គេចខ្លួន។ Read more

16- ព្រះមហាក្សត្រ​យាង​ទស្សនា​ខ្សែភាពយន្ត​ «​មុន​ដំបូង​ខែ្ម​រ​ក្រហម​សម្លាប់​ឪពុក​របស់ខ្ញុំ​»
WMC, 16 Feb 2017
ខ្សែភាពយន្ត​នេះ​ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​រោងកុន​អង្គរ​សៀមរាប​ ខេត្តសៀមរាប​ នា​ថៃ្ង​ទី​១៨​ កុម្ភៈ​ ឆ្នាំ​ ២០១៧​។​ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ Royal​ du​ Cambodge​។​ Read more

17- សមាជិក​សភា​អឺរ៉ុប​ស្វះ​ស្វែងរក​វិធានការ​ជា​បន្ទាន់​ដាក់​គំនាប​កម្ពុជា​ករណី​ធ្វើ​ច្បាប់​រំលាយ​បក្សនយោបាយ (មានសំឡេង)​
WMC, 16 Feb 2017
យោង​តាម​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​ការ​ ដាក់​ញត្ដិ​ទៅ​កាន់​លោកស្រី​ Frederica​ នេះ​ធ្វើ​ឡើង​ដោយ​សមាជិក​សភា​អឺរ៉ុប​ម្នាក់​គឺ​លោក​ Ramon​ Tremosa​ i​ Balcells​។​លោក​គឺជា​ជា​សមាជិក​សម្ព័ន្ធ​អ្នក​សេរីនិយម​និង​ប្រជាធិបតេយ្យ​ ដើម្បី​អឺរ៉ុប​ (ALDE)​។​ សមាជិក​សភា​អឺរ៉ុប​រូប​នេះ​ មើលឃើញ​ថា​ការ​ដាក់​កំហិត​លើ​បក្សនយោបាយ​ឱ្យ​មានទោស​ព្រហ្មទណ្ឌ​នឹង​នាំ​ឱ្យ ​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ ងាយ​គ្រោះថ្នាក់​ ដែល​ សហភាព​អឺរ៉ុប​ គួរ​ ដើរតួ​នាទី​ ឱ្យ​ធំ​និង​សកម្ម​ឡើង​ ដើម្បី​បញ្ជៀ​សរឿង​នេះ​។​  លោក​ Ramon​ Tremosa​បាន​ទទូច​ដូចនេះ​ ក្នុង​ញ្ញ​តិ្ត​ផ្ញើ​ទៅ​លោកស្រី​ Frederica​ Mogherini​ ទទួល​បន្ទុក​កិច្ចការបរទេស​ របស់​សហភាព​អឺរ៉ុប​។ Read more

18- ក្រសួង​ការងា​ព្រមាន​ចាត់ការ​តាម​ផ្លូវ​តុលាការ​ចំពោះ​បាតុកម្ម​បិទផ្លូវ​ (មានសំឡេង)
WMC, 16 Feb 2017
អ្នក​នាំ​ដឹកនាំ​កម្មករ​ឲ្យ​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​បិទផ្លូវ​នឹង​ទទួល​រង​ ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ​។​ នេះ​គឺជា​ការ​ព្រមាន​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​ វិជ្ជាជីវៈ​នៅ​ថ្ងៃ​ពុធ​ ទី​១៥​ កុម្ភៈ​នេះ​។​ ​ការ​ព្រ មាន​ធ្វើ​ឡើង​ក្រោយ​ពី​ពិធី​បើក​ស​ន្និ​បាទ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​ ២០១៦​ មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​បាតុកម្ម​បិទផ្លូវ​របស់​ក្រុម​កម្មករ​រោងចក្រ​ជុង​ ហ្វៃ​ប្រមាណ​ជាង​ ១០០​ នាក់​ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខ​ណ្ឌ័​មាន​ជ័យ​ រាជធានី​ភ្នំពេញ​។​ បាតុកម្ម​ដោយសារ​តែ​ថៅកែ​រោងចក្រ​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​ពួក​គេ​ដោយ​យក​ លេស​ថា​រោងចក្រ​ក្ស័យធន​។ Read more

19- បន្ថែម​ពី​ស្ត្រី​វៀតណាម ប៉ូលិស​ម៉ាឡេស៊ី ចាប់​ជនសង្ស័យ​ពីរ​នាក់​ទៀត​លើ​ឃាតកម្ម​បងប្រុស​លោក​គីម​ជុង​អ៊ុន​
Thmey Thmey, 16 Feb 2017
មេ​ប៉ូលិស​ម៉ាឡេស៊ី លោក​ឧ​ត្ត​ម​សេនីយ៍ Khalid Abu Bakar បានបញ្ជាក់​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​ជនសង្ស័យ​ម្នាក់ ត្រូវ​បានកំណត់​អត្តសញ្ញាណ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ពី​ដែល​ដាក់​នៅ​ ព្រលានយន្តហោះ​ហើយ​។ ហើយ​តាម​លិខិតឆ្លងដែន​ដែល​ដកហូត​ពី​ស្ត្រី​ជនសង្ស័យ​នោះ មាន​ឈ្មោះថា Siti Aishah កើត​នៅ​ថ្ងៃទី​១១ កុម្ភៈ ឆ្នាំ​១៩៩២ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​»​។  នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។ Read more

20- ការិយាល័យ​ប្រធានាធិបតី​៖ អតីត​យោធា​មី​យ៉ាន់​ម៉ា ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​មេធាវី​បក្ស​កាន់អំណាច​លោកស្រី ស៊ូ​ជី​
Thmey Thmey, 16 Feb 2017
សេចក្តីប្រកាស​ ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​និយាយថា​៖« អតីតមន្ត្រី​យោធា​ឈ្មោះ Aung Win Khine ដែលមាន​ឋាន​ជា​វីរៈ​សេនីយ៍ បាន​បញ្ជា​ឲ្យ​សម្លាប់​លោក​មេធាវី Ko Ni ដែលជា​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​ជាន់ខ្ពស់​នៃ​កាន់អំណាច និង​ជា​សមាជិក​នៃ​ក្រុម​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​ផងដែរ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដែល​ដកស្រង់​សេចក្តី​ប្រកាស​នោះ ដែល​បន្តទៀតថា ប៉ូលិស កំពុងតែ​ស្វែងរក​ចាប់ខ្លួន​អតីតមន្ត្រី​យោធា​នោះ​ផងដែរ​។ Read more

21- មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​ប្រាប់ថា ឯកឧត្តម កឹម សុខា បាន​ចេញទៅ​បរទេស​
Thmey Thmey, 16 Feb 2017
ភ្នំពេញ​៖ ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើតាម​ការអះអាង​របស់​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។ Read more

22- លោក សម រង្ស៊ី បង្ហាញការគាំទ្រដល់ការតស៊ូមតិដោយអហិង្សារបស់សកម្មជនបរិស្ថាន
Moneaksekar Khmer, 16 Feb 2017
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្មីៗនេះបានបញ្ជាក់ថា សកម្មជនបរិស្ថាន ប្រមាណជាង២០នាក់ បានជួបជុំគ្នា និងកាន់បដា ដែលមានសរសេរពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន នៅមុខសាលាឧទ្ធរណ៍ ដើម្បីផ្តល់កម្លាំងចិត្តដល់សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ ចំនួនបីរូប ដែលត្រូវបានសាលាដំបូងខេត្តកោះកុង កាត់ទោសឲ្យជាប់ពន្ធនាគារកន្លងទៅ រួមមានលោក ទ្រី សុវិគា លោក សាន់ ម៉ាឡា និងលោក ស៊ីម សំណាង ខណៈដែលសាលាឧទ្ធរណ៍បើកសវនាការលើបណ្ដឹងសាទុក្ខរបស់ពួកគាត់។ ប៉ុន្តែត្រូវក្រុមសន្តិសុខខណ្ឌដូនពេញរារាំង និងបញ្ឈប់មិនឱ្យកាន់បដា បញ្ចេញមតិឡើយ។ Read more

23- លោក កឹម សុខា បញ្ជាក់ថា អ្នករងគ្រោះកាន់តែខ្លាំង យើងជាខ្មែរត្រូវតែរួបរួមគ្នាឲ្យកាន់តែច្រើននិងកាន់តែរឹងមាំឡើង
Moneaksekar Khmer, 16 Feb 2017
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ថ្មីៗនេះបានបញ្ជាក់ថា នៅពេលណាមានគេរុញ ច្រានប្រទេសជាតិនិងប្រជាពលរដ្ឋយើងឲ្យរងគ្រោះកាន់តែខ្លាំង យើងជាខ្មែរត្រូវតែរួបរួមគ្នាឲ្យកាន់តែច្រើន និងកាន់តែរឹងមាំឡើង ដើម្បីសង្គ្រោះជាតិយើងដោយមិនត្រូវរួញរាឡើយ។ Read more

24- លោក គឹម សុខ ថាមានអ្នកផ្តល់យោបល់ឲ្យលោកជជែកជាមួយ លោក ហ៊ុន ម៉ាណែត
VOD, 16 Feb 2017
អ្នកវិភាគបញ្ហានយោបាយ លោក គឹម សុខ ដែលត្រូវបានលោក ហ៊ុន សែន ប្តឹងនោះ បានអះអាងថា មានអ្នកផ្តល់យោបល់ឲ្យលោកជជែកជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បងរបស់នាយករដ្ឋមន្រ្តី ដោយថាទើបអាចបន្ថូរបន្ថយស្ថានការណ៍តានតឹង។ Read more

25- លោក គឹម សុខ ថាតុលាការត្រៀមចាប់ខ្លួនលោក ខណៈមិនពន្យារពេលឲ្យរកមេធាវី
VOD, 16 Feb 2017
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ អះអាងថា ការដែលតុលាការមិនទុកពេ​ល​ឲ្យ​​​លោករកមេធាវីសម្រាប់តតាំងក្តីជាមួយលោក ហ៊ុន សែន នោះ អាច​ជា​ផែនកា​រត្រៀ​មចា​ប់​ខ្លួន​លោក។ ព្រឹកថ្ងៃទី១៦ កុម្ភៈនេះ លោក គឹម សុខ បានដាក់ពាក្យសុំ​ពន្យារពេលចូលទៅបំភ្លឺនៅតុលា​ការតាមដីកាបង្គាប់ ដោយថា មិនទាន់មានមេធាវីកា​រពា​​រក្តី ខណៈសា​លាដំបូ​ងរាជធានីភ្នំពេញបង្គាប់ឲ្យ​លោកចូ​លបំភ្លឺ​នៅ​ថ្ងៃសុ​ក្រ​ស្អែ​ កនេះ។​ Read more

26- កម្ពុជា​ប្រាប់​អង្គការ​សហប្រជាជាតិ​ជាថ្មី​ទៀត កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន
VOA, 16 Feb 2017
ភ្នំពេញ — មួយ​ខែ​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​យល់ព្រម​ឲ្យ​ការិយាល័យ​ឧត្ដម​ ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (ការិយាល័យ OHCHR)​ បន្ត​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ ​លោក​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ បាន​បញ្ជាក់​សារ​ជាថ្មី​ដល់​តំណាង​ការិយាល័យ​នេះ​ ថា​មិន​ត្រូវ​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ កម្ពុជា។ Read more

27- គ្រួសារ​លោក កែម ឡី​ ទន្ទឹង​រង់ចាំ​យុត្តិធម៌ ក្រោយ​ការ​បាញ់​សម្លាប់​លោក កែម ឡី
VOA, 16 Feb 2017
តាកែវ — ម្ដាយ​របស់​លោក​បណ្ឌិត​ កែម​ ឡី ​គឺ​លោក​ស្រី ភោគ សេ អាយុ៧៧ឆ្នាំ នៅ​តែ​មាន​ចម្ងល់​ជាប់​ក្នុង​ចិត្ត​ជានិច្ច​ថា ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ប្រុស​របស់​លោកស្រី ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ។លោកស្រី​ រស់​នៅ​ក្នុង​ស្រុក​កំណើត​របស់​លោក កែម ឡី ស្ថិត​នៅ​ក្នុង​ភូមិ​អង្គ​តាកុប ឃុំ​សំបូរ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។ លោក​ស្រី ភោគ សេ​ មាន​ប្រសាសន៍​ថា ​លោក​ស្រី​មិន​ជឿ​ថា​លោក កែម ឡី​ ជំពាក់​លុយ​គេ​៣០០០​ដុល្លារ​នោះ​ទេ។ Read more

28- សមាជិកសភាសហរដ្ឋអាមេរិកស្នើកម្ពុជាបញ្ចប់គំរោងធ្វើវិសោធនកម្មច្បាប់គណៈបក្ស

វាយោ, 16 Feb 2017

29- លោកសម រង្សី ពេលព្យុះលែងបោះបោកខ្លាំងយើងនឹងបន្តជាថ្មី

វាយោ, 16 Feb 2017