ព័ត៌មានប្រចាំថ្ងៃ ២៧ កុម្ភៈ ២០១៧

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានប្រចាំថ្ងៃ ២៧ កុម្ភៈ ២០១៧

1- លោក​ គង់ គាំ ​អាច​ជា​អនុប្រធាន​តែ​ម្នាក់​គត់​របស់​ CNRP
Phnom Penh Post, 27 Feb 2017
ភ្នំពេញៈ អតីត​ប្រធាន​គណបក្ស សម រង្ស៊ី ​លោក គង់ គាំ អាច​នឹង​​​​ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​នឹង​ត្រូវ​សមាជ​គណបក្ស​ប្រឆាំង​​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​អនុប្រធាន​គណបក្ស ខណៈ​ដែល​លោក កឹម សុខា នឹង​ត្រូវ​ជ្រើសរើស​ឲ្យ​​ធ្វើ​ជា​ប្រធាន​គណបក្ស​ជំនួស​លោក​ សម រង្ស៊ី ដែល​បាន​លាលែង។ អានបន្ត ៖ http://tinyurl.com/gtemxdp

2- ស្ថាបនា​ត្រៀម​ប្តូរ ឡូហ្គោ ថ្មី
Phnom Penh Post, 27 Feb 2017
ភ្នំពេញៈ តំណាង​ធនាគារ​ស្ថាបនា​នៅ​តែ​មិន​ទាន់​ច្បាស់​ថា​ខ្លួន​ត្រូវ​តែ​ផ្លាស់​ប្តូរ​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម (​ឡូហ្គោ​) ជា​កំហិត​ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​សារ​មិន​ទាន់​បាន​ទទួល​ការ​បញ្ជា​ដោយ​ផ្ទាល់​ឲ្យ​ធ្វើ​កិច្ចការ​នេះ ខណៈ​សេចក្តី​ជូន​ដំណឹង​របស់​ធនាគារ​ជាតិ​កាល​ពី​សប្តាហ៍​មុន​មិន​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ប្រើប្រាស់ ឡូហ្គោ ជា​សញ្ញា «៛» និង «​រូប​សិង្ហ​»​។ អានបន្ត ៖ http://tinyurl.com/zzmsdc8

3- នាយក​រដ្ឋមន្ត្រី​ច្រាន​ចោល ​សំណើ​សុំ​បំផ្លាញ​ភ្លុក​សត្វ​ដំរី
Phnom Penh Post, 27 Feb 2017
ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​នឹង​សំណើ​ឲ្យ​បំផ្លាញ​ភ្លុក​ដំរី​ជាង​ ១ ​តោន​ដែល​សមត្ថកិច្ច​កម្ពុជា​​ចាប់​បាន​កាលពី​ចុង​ឆ្នាំ​មុន​ដើម្បី​ទុក​តាំង​ពិព័រណ៍​ ខណៈ​ម្ចាស់​ក្រុមហ៊ុន​ជាតិ​វៀតណាម​ដែល​នាំ​ចូល​ទំនិញ​ខុស​ច្បាប់​នេះ​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នោះ​​។ អានបន្ត ៖ http://tinyurl.com/h2ul4a3

4- ការ​មើល​ឃើញ​សក្តានុពល ​កម្ពុជា​ ​ពី​ក្រុម​ហ៊ុន​អាមេរិក
Phnom Penh Post, 27 Feb 2017
ភ្នំពេញៈ កាលពី​សប្តាហ៍​មុន​មាន​ក្រុម​គណៈ​ប្រតិភូ​កម្រិត​ខ្ពស់​របស់​ក្រុមហ៊ុន​អាមេរិក​បាន​មក​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ស្វែងរក​សក្ដានុពល​វិនិយោគ​ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​របស់​ពួក​គេ​ទៅ​តាម​ប្រទេស​នីមួយៗ​ក្នុង​តំបន់​។ អានបន្ត ៖ http://tinyurl.com/jbzhuox

5- GMAC ស្នើសុំ​ក្រសួង​ការងារ​ពិភាក្សា​បញ្ហា​បើក​ប្រាក់ខែ​ ២ ដង​ក្នុង​ ១ ខែ
Phnom Penh Post, 27 Feb 2017
ភ្នំពេញ: សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ស្នើ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​សុំ​ពេល​ពិភាក្សា​ជា​មុន មុន​នឹង​ជំរុញ​ឲ្យ​មាន​ការ​អនុត្ត​មាត្រា ១១៦ នៃ​ច្បាប់​ស្តីពី​ការងារ​ដែល​តម្រូវ​ឲ្យ​និយោជក​បើក​ប្រាក់​ឈ្នួល​កម្មករ ២ ដង​ក្នុង​មួយ​ខែ​ដោយ​លើក​ឡើង​ថា​សមាគម​ត្រូវការ​កំណត់​រយៈពេល​អនុគ្រោះ និង​ការ​ត្រៀម​ខ្លួន​ជា​មុន។ អានបន្ត ៖ http://tinyurl.com/jzhe8et

 

6- គណបក្ស​សង្គ្រោះជាតិ​ពន្លឿន​ការ​ជ្រើស​រើស​ប្រធាន​​អចិន្ត្រៃយ៍​​ថ្មី​​ ដោយ​ការ​តម្រូវ​​​របស់​ គ.ជ.ប.
Cambodia Daily, 27 Feb 2017
គណបក្សសង្គ្រោះជាតិនឹងមានប្រធានអចិន្ត្រៃយ៍ថ្មីនៅចុងសប្ដាហ៍នេះ ដោយជំនួសលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលទើបតែលាលែងពីតំណែងថ្មីៗ ដើម្បីធានាថាគណបក្សនេះអាចយល់ព្រមជាផ្លូវការលើបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតឃុំ- សង្កាត់នៅខែមិថុនា។ អានបន្ត ៖ http://tinyurl.com/zpa6jfq

7- ពលករ​បង្ហោះ​សារ​គំរាមសម្លាប់​លោក ហ៊ុន សែន ជាប់ពន្ធនាគារ​​២ឆ្នាំ
Cambodia Daily, 27 Feb 2017
កាលពីថ្ងៃសុក្រ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសពលករចំណាកស្រុកអាយុ២៧ឆ្នាំម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំជុំវិញការបង្ហោះសារតាមហ្វេសបុ៊កគំរាមសម្លាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អានបន្ត ៖ http://tinyurl.com/gttl76b

8- ព្រឹទ្ធសភា​នឹងប្រជុំ​ពិនិត្យ​​សេចក្ដី​ស្នើ​កែប្រែ​ច្បាប់​គណ​បក្ស​នយោបាយ​នៅ​ថ្ងៃ​ទី២៨ កុម្ភៈ
RFA, 27 Feb 2017

ព្រឹទ្ធសភា​នឹង​ប្រជុំ​វិសាមញ្ញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ដើម្បី​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្ដី​ស្នើ​ច្បាប់​ ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ អានបន្ត ៖ http://tinyurl.com/hdpq3pa

9- ប្រពន្ធ​របស់​ជំទប់​ទី​២​សង្កាត់​ប៉ោយប៉ែត​ស្នើ​តុលាការ​ដោះលែង​ប្ដី
RFA, 27 Feb 2017

ប្រពន្ធ​ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ស្វាមី​របស់​ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ មន្ត្រី​ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត ឲ្យ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ប៉ុន្តែ​ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​នេះ ថា​ជា​ការ​មួលបង្កាច់​ទម្លាក់​កំហុស​លើ​ស្វាមី​ដោយ​អយុត្តិធម៌។ អានបន្ត ៖ http://tinyurl.com/hzrupv3

10- គណបក្ស​មួយ​ស្នើ​ព្រះមហាក្សត្រ​អន្តរាគមន៍​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ
RFA, 27 Feb 2017
គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ ស្នើ​ព្រះមហាក្សត្រ​ព្រះរាជ​អន្តរាគមន៍​ទៅ​ព្រឹទ្ធសភា ដើម្បី​កែ​សម្រួល​ខ្លឹមសារ​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ កន្លង​ទៅ។ ការ​ស្នើ​នេះ ក្នុង​ពេល​ដែល​ព្រឹទ្ធសភា​កំពុង​ពិនិត្យ​មើល​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់ និង​ដាក់​ឲ្យ​កិច្ច​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធសភា​អនុម័ត​ក្នុង​ពេល​ខាង​មុខ។ អានបន្ត ៖ http://tinyurl.com/huabyzx

11- តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​បំភ្លឺ​រឿង​កម្មសិទ្ធិ​បញ្ញា
RFA, 27 Feb 2017
មន្ត្រី​បក្ស​ប្រឆាំង​គ្រោង​ធ្វើ​លិខិត​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ដែល​អាច​ប៉ះពាល់​កម្មសិទ្ធិ​បញ្ញា ដោយសារ​ប្រមុខ​រដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន លុប ឬ​ប្ដូរ​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម (Logo) ដែល​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​យ៉ាង​តក់​ក្រហល់។ អានបន្ត ៖ http://tinyurl.com/jrnajun

12- តុលាការកំពូលលើកពេលសវនាការករណីសុំឲ្យមន្ដ្រីសិទ្ធិមនុស្សនៅក្រៅឃុំ
VOD, 27 Feb 2017
តុលាការកំពូលបានសម្រេចលើកពេលសវនាការ នៅព្រឹកនេះ ពាក់ព័ន្ធនឹងសំណើរបស់មេធាវីការពារក្ដី ដែលសុំឲ្យមន្ដ្រីសិទ្ធិមនុស្សអាដហុក និងមន្រ្តីគជបបាននៅក្រៅឃុំ។ អានបន្ត ៖ http://tinyurl.com/gmyfc2j

13- ឧទ្ធរណ៍កម្កល់សាលក្រមសាលាដំបូង ដែលកាត់ទោសសកម្មជនដីធ្លី៤នាក់ដាក់គុកម្នាក់កន្លះឆ្នាំ
VOD, 27 Feb 2017
សាលាឧទ្ធរណ៍ នៅថ្ងៃចន្ទនេះ កម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យសកម្មជនដីធ្លី៤នាក់ នៅតំបន់បឹងកក់ជាប់ទោសម្នាក់ៗ៦ខែ ទុកជាបានការដដែល ដោយសំអាងថា​ ការសម្រេចរបស់តុលាការក្រុងភ្នំពេញធ្វើឡើងតាមនីតិវិធីច្បាប់។ អានបន្ត ៖ http://tinyurl.com/hsjhbha

14- លោក ហ៊ុន សែន៖ ទប់ឲ្យបាន ស្អីៗចាំនិយាយគ្នាក្រោយ ដើម្បីការពារសន្តិភាព
VOD, 27 Feb 2017
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាក់ឲ្យមន្ត្រីរបស់ខ្លួន ចាត់វិធានការទប់ស្កាត់ឲ្យខាងតែបាន ទោះក្នុងរូបភាពណាក៏ដោយ នូវអ្វីដែលលោកហៅ ដើម្បីរក្សាសន្តិភាព សម្រាប់កម្ពុជា ដោយមិនសំដៅ​ដល់​​កា​រលើក​ស្ទួយពីសិទ្ធិមនុស្ស។ អានបន្ត ៖ http://tinyurl.com/zosv3ye

15- លោក កឹម សុខា៖ សន្តិភាព​ពិត​គឺ​សន្តិភាព​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវ​ចិត្ត
VOD, 27 Feb 2017
មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​បញ្ចប់​សង្គ្រាម​ដោយ​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព ប៉ុន្តែ ថា សន្តិភាព​ពិត​ប្រាកដ គឺ​ជា​សន្តិភាព​ទាំង​ផ្លូវកាយ និង​សន្តិភាព​ផ្លូវ​ចិត្ត។ អានបន្ត ៖ http://tinyurl.com/gtmf4q7

16- ជាង២ឆ្នាំនេះ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ ប្រព្រឹត្តអំពើពុករលួយបាត់បង់ថវិកាជាតិជាង៤០០លានរៀល
Moneaksekar Khmer, 27 Feb 2017
ប្រភពព័ត៌មានពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានរាយការណ៍នៅដើមសប្តាហ៍នេះថា ជាង២ឆ្នាំនេះ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានប្រព្រឹត្តអំពើពុករលួយបាត់បង់ថវិកាជាតិជាង៤០០លានរៀល។ ប្រភពដដែលបានបញ្ជាក់ថា លោក ជូ កុល្លា ត្រូវគេដឹងថាបានអាងអំណាចឪពុកក្មេករបស់ខ្លួនជាឧត្តមសេនីយ៍នៅក្រសួងការពារជាតិ បានបំពេញការងារខុសប្រក្រតីបាត់បង់ថវិកាជាតិច្រើនរយលានរៀល ហើយក៏មិនបានសហការការងារល្អជាមួយអង្គភាពពាក់ព័ន្ធក្នុងខេត្តកំពង់ធំឡើយ។ អានបន្ត ៖ http://tinyurl.com/z5ffrkj

17- លោក កឹម សុខា បញ្ជាក់ថា យើងត្រូវរៀបចំស្រុកឲ្យខ្មែរបានសុខទាំងអស់គ្នា
Moneaksekar Khmer, 27 Feb 2017
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ថ្មីៗនេះ បានបញ្ជាក់ថា សន្តិភាព គឺសន្តិភាពទាំងរូបកាយ និងសន្តិភាពទាំងផ្លូវចិត្ត។ ការបញ្ចប់សង្រ្គាមប្រដាប់អាវុធ គឺជាផ្នែកមួយនៃសន្តិភាពក៏ពិតមែនហើយ។ ផ្ទុយទៅវិញការធ្វើឲ្យខ្មែរនៅតែបែកបាក់គ្នា ឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយអយុត្តិធម៌ពីអ្នកមានបំពានអ្នកក្រ អ្នកខ្លាំងរាំងខ្ទប់អ្នកខ្សោយ អ្នកឈ្នះគាបសង្កត់អ្នកចាញ់ មិនអាចធ្វើឲ្យសង្គមកម្ពុជាមានស្ថិរភាពយូរអង្វែងបានទេ ព្រោះមិនទាន់មានភាពយុត្តិធម៌ពិតប្រាកដ។ អានបន្ត ៖ http://tinyurl.com/zws3umz

18- លោក សម រង្ស៊ី បញ្ជាក់ថា បក្ខពួកនិយម ត្រូវជំនួសដោយ សមត្ថភាពនិយម
Moneaksekar Khmer, 27 Feb 2017
អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ថ្មីៗនេះបានបញ្ជាក់ថា ការផ្លាស់ប្តូរក្នុងសង្គមកើតចេញពីការផ្លាស់ប្តូរក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋ។ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតដើម្បីឲ្យប្រទេសយើងឈានទៅមុខឲ្យទាន់អរិយ្យប្រទេសក្នុងពិភពលោក យើងត្រូវបញ្ចូលពាក្យថ្មីមួយក្នុងវាក្យសព្ទ (បញ្ជីពាក្យដែលយើងប្រើប្រាស់) គឺពាក្យជាភាសាអង់គ្លេស ហៅថា “meritocracy”។ អានបន្ត ៖ http://tinyurl.com/jm89t3t

19- បទល្មើសកាប់ឈើក្នុងតំបន់អភិរក្សជីវៈចម្រុះកែវសីមា សមត្ថកិច្ចបង្ក្រាបមិនចេះអស់
Moneaksekar Khmer, 27 Feb 2017
ថ្មីៗនេះកម្លាំងអាវុធហត្ថផ្ទៃប្រទេសបានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងតំបន់អភិរក្សជីវៈចម្រុះកែវសីមា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយបង្ក្រាបបាន រថយន្តបង្កុងដឹកឈើហ៊ុបចំនួន៨គ្រឿង និងឃាត់ខ្លួនជនជាតិយួនជាច្រើននាក់ផងដែរ។ ការបង្ក្រាបនោះធ្វើឡើងក្នុងខណៈដែលជនជាតិយួនចូលមកកាប់ឈើនិងដឹកជញ្ជូនឈើ ធ្នង់ចេញពីទឹកដីខ្មែរ ហើយរឹបអូសឈើធ្នង់ជាង១០០កំណាត់ យកទៅរក្សាទុកនៅស្នាក់ការ អភិរក្សកែវសីមា ដើម្បីចាត់ការតាមនីតិវិធី។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់វែកមុខអ្នក ឃុបឃិតបើកផ្លូវឲ្យជនជាតិយួនចូលមកកាប់ឈើលើទឹកដីខ្មែរដើម្បីវិធានចាត់ការតាមច្បាប់នៅឡើយទេ។ អានបន្ត ៖ http://tinyurl.com/hjenby2

20- មេឈ្មួញ ឡៅ តុងហាន នាំចូលទំនិញបង់ពន្ធមិនគ្រប់តាមច្រកជ្រៃធំតាមអំពើចិត្តដោយសារ មានការឃុបឃិតបើកដៃពីលោក មួង ដារ៉ា
Moneaksekar Khmer, 27 Feb 2017
សេចក្តីរាយការណ៍ពីសមត្ថកិច្ចតូចតាចនៅច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា សព្វថ្ងៃនេះមានឈ្មួញជាច្រើននាក់បានបន្តនាំចូលទំនិញគេចពន្ធ និងទំនិញបង់ ពន្ធមិនគ្រប់ចូលតាមច្រកជ្រៃធំយ៉ាងពេញបន្ទុកធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ប្រភពបានឲ្យដឹងទៀតថា ក្នុងចំណោមឈ្មួញទាំងអស់គឺឈ្មួញ ជាមន្ត្រីយោធាឈ្មោះ ឡៅ តុងហាន គឺជាអ្នករកស៊ីនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធ មិនគ្រប់ចូលតាមច្រកជ្រៃធំ ច្រើនជាងគេហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ាន ប៉ះពាល់ឈ្មួញរូបនេះឡើយ។ ការដែលឈ្មួញឈ្មោះ ឡៅ តុងហាន អាចធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីលោក មួង ដារ៉ា ប្រធានការិយាល័យគយច្រកជ្រៃធំ អស់រយៈ ពេលជាច្រើនឆ្នាំមកហើយ។ អានបន្ត ៖ http://tinyurl.com/gs4hedr