ព័ត៌មានប្រចាំថ្ងៃ ០៦ កុម្ភៈ ២០១៧

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានប្រចាំថ្ងៃ ០៦ កុម្ភៈ ២០១៧

1- ‘ផ្កាយ​រះ​ច្រើន​ពេញ​មេឃ’: ក្ដីមន្ទិល​​នៃ​​ការ​ដំឡើង​ឋានន្តរស័ក្តិ​ នៅ​កម្ពុជា
Phnom Penh Post, 6 March 2017

នៅ​ពេល​​ដែល​​និយាយ​ដល់​ការ​ដំឡើង​ឋានន្តរស័ក្តិ​នៅ​ក្នុង​ជួរ​​កងយោធពល​ខេមរភូមិន្ទ​គឺ​មិនមែន​​គ្រប់​គ្នា​​សប្បាយ​ចិត្ត​នោះ​ទេ។ អានបន្ត ៖ http://tinyurl.com/hbgmb8q

2- វៀតណាម​នៅ​អាមេរិក​ ​កំពុង​រៀបចំ​ជួយ​វៀតណាម​នៅ​កម្ពុជា
Phnom Penh Post, 6 March 2017
ភ្នំពេញៈ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​បញ្ហា​ចលាចល​នយោបាយ និង​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​បាន​បំបែក​សហគមន៍​ជនជាតិ​ភាគតិច​វៀតណាម​ក្នុង​សហរដ្ឋ​អាមេរិក​ចេញ​ពី​សហគមន៍​ជនជាតិ​ភាគតិច​វៀតណាម​នៅ​អាស៊ី។ អានបន្ត ៖ http://tinyurl.com/jls5hwl

3- គណបក្ស​ចំនួន ​១២ ​ចូលរួម​បោះឆ្នោត​ឃុំ​ សង្កាត់
Phnom Penh Post, 6 March 2017
ភ្នំពេញៈ គិត​ត្រឹម​រយៈពេល​បី​ថ្ងៃ​ដែល​ជា​ថ្ងៃ​បិទ​បញ្ជី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គជប បាន​ទទួល​ការ​ចុះ​បញ្ជី គណបក្ស​នយោបាយ​ចំនួន ១២ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​បេក្ខជន​ច្រើន​ជាង​គេ​នៅ​គ្រប់​ឃុំ សង្កាត់​ទូទាំង​ប្រទេស​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​នៅ​ថ្ងៃ​ទី​ ៤​ ខែ​មិថុនា​ ខាង​មុខ​។ អានបន្ត ៖ http://tinyurl.com/jqhxzyu

4- រដ្ឋាភិបាល ​ឲ្យ​សង់​សាកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ​ថ្មី
Phnom Penh Post, 6 March 2017
ភ្នំពេញៈ រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​មាន​ការ​កសាង​សាកល​វិទ្យាល័យ​ភូមិន្ទ​​វិចិត្រ​សិល្បៈ​ថ្មី​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយ​ចង្វារ​លើ​ផ្ទៃដី​ទំហំ​បី​ហិកតា និង​គ្រោង​ចំណាយ​ជំហាន​ដំបូង​ជាង​ ១០ ​​លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់​វិស័យ​​វប្បធម៌​របស់​កម្ពុជា​តាមរយៈ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​វប្បធម៌​។ អានបន្ត ៖ http://tinyurl.com/ha2ca6m

5- អង្គការ​ ៧៨ ​ថ្កោលទោស​ការ​បន្ត​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស
Phnom Penh Post, 6 March 2017
ភ្នំពេញៈ កាលពី​ម្សិលមិញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៧៨ បាន​ចេញ​សេក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​បាន​ធ្វើការ​​ថ្កោលទោស​ចំពោះ​ការ​បដិសេធ​មិន​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ចំនួន ៥ រូប​ឲ្យ​នៅ​ក្រៅ​ឃុំ​នាពេល​ថ្មីៗ​នេះ និង​ការ​ផ្តន្ទាទោស​ដ៏ធ្ងន់ធ្ងរ​លើ​សកម្មជន​ដីធ្លី​ម្នាក់​គឺ​អ្នកស្រី ទេព វន្នី រួម​នឹង​ការ​កើន​ឡើង​​នៃ​ការ​គំរាម​កំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល​ដោយ​ពួកគេ​ហៅ​ថា​ជា «យុទ្ធសាស្ត្រ​រៀបចំ​ទុក​ជា​មុន» ដោយ​អាជ្ញាធរ​ដើម្បី​បង្ក្រាប​ក្រុម​អ្នក​ជំទាស់​មុន​ការ​បោះឆ្នោត​ឃុំ​ សង្កាត់ ​ដែល​នឹង​ចូល​មក​ដល់​នាពេល​ខាង​មុខ​។ អានបន្ត ៖ http://tinyurl.com/jfpf39p

6- ឃាត់​ខ្លួន​អ្នក​នេសាទ​ជាតិ​វៀតណាម ៥ នាក់​នៅ​កន្លែង​ខុស​គ្នា
Phnom Penh Post, 6 March 2017
ពោធិ៍សាត់/សៀមរាបៈ ប្រជានេសាទ​ជនជាតិ​វៀតណាម​ ៥ នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ឃាត់​ខ្លួន​ ខណៈ​កំពុង​នេសាទ​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​នៅ​ទីតាំង​ ២ កន្លែង​ផ្សេង​គ្នា​ក្នុង​តំបន់​ផ្ទៃ​បឹង​ទន្លេសាប។ ​នេះ​បើ​តាម​មន្ត្រី​រដ្ឋបាល​ជលផល​កាលពី​ម្សិលមិញ​។ អានបន្ត ៖ http://tinyurl.com/jsftgbp

7- លោក សម រង្ស៊ី ប្រតិកម្ម​ខ្សែ​អាត់​សំឡេង​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា
Phnom Penh Post, 6 March 2017
ភ្នំពេញ: លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ម្សិលមិញ​បាន​សម្ដែង​ប្រតិកម្ម​ទៅ​លើ​ខ្សែ​អាត់​សំឡេង​ប្រមាណ​ជា ២០ នាទី​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​គោលបំណង​ប៉ុនប៉ង​បំបែក​បំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រឆាំង។ អានបន្ត ៖ http://tinyurl.com/zl9k7qa

8- ប្រធាន​​​ព្រឹទ្ធ​​​សភានឹង​​​ចុះហត្ថលេខា​​​លើ​​​វិសោធកម្ម​​​ថ្មី​​​ ខណៈព្រះមហាក្សត្រ​​​យាង​​​ទៅក្រៅប្រទេស​​​
Cambodia Daily, 6 March 2017
ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី យាងទៅក្រៅប្រទេស លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាជាយូរមកហើយគ្រោងចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយ ជាចំណាត់ការចុងក្រោយក្នុងអ្វីដែលមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ជាការវាយប្រហារចុងក្រោយដ៏ធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អានបន្ត ៖ http://tinyurl.com/gtkd77j

9- លោក ហ៊ុន សែន ព្រមាន​បញ្ចេញ​សារ​សន្ទនា​ជាមួយ​លោក កឹម សុខា បន្ថែម​ទៀត
RFA, 6 March 2017
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បញ្ចេញ​សារ​ឆ្លើយ​ឆ្លង​របស់​លោក​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បន្ថែម​ទៀត ក្រោយ​ពី​គណបក្ស​ប្រឆាំង​ប្រកាស​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​សារ​សំឡេង​បែក​ធ្លាយ​នេះ។ អានបន្ត ៖ http://tinyurl.com/hwvojc8

10- ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ជ្រោយចង្វារ​តវ៉ា​ប្រឆាំង​សេចក្ដី​សម្រេច​របស់​សាលាក្រុង
RFA, 6 March 2017

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC) នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ប្រមាណ​៤០​នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលារាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ មីនា ប្រឆាំង​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​សាលារាជធានី ដែល​សម្រេច​បែងចែក​ដី​របស់​ពួកគាត់​ឲ្យ​តែ១០​ភាគរយ។រី​ឯ​ក្រុមហ៊ុន​ទទួល​បាន​៤០ភាគរយ និង​សាលារាជធានី​បាន​៥០ភាគរយ។ អានបន្ត ៖ http://tinyurl.com/jl2qgcf

11- ក្រុម​យុវជន​បី​ក្រុម​បន្ត​បេសកកម្ម​១០០​រាត្រី​របស់​បណ្ឌិត កែម ឡី
RFA, 6 March 2017
ក្រុម​យុវជន​នៃ​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ និង​យុវជន​មហា​នគរ បន្ត​បេសកកម្ម ១០០​រាត្រី ដែល​ជា​របស់​បណ្ឌិត កែម ឡី ចូល​ដល់​រាត្រី​ទី​១៦។ យុវជន​អះអាង​ថា​ជា​សិស្ស​របស់​លោក នឹង​បន្ត​បេសកកម្ម​នេះ​រហូត​ដល់​គោលដៅ។
អានបន្ត ៖ http://tinyurl.com/zsrtlmu

12-  បក្ស​ប្រឆាំង​មិន​ខ្វល់​នឹង​សារ​សំឡេង​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា
RFA, 6 March 2017
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​មិន​ចាប់​អារម្មណ៍​នឹង​ការ​បែកធ្លាយ​សារ​សំឡេង​សម្ងាត់​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​របស់​ខ្លួន​នោះ​ទេ។ ការ​អះអាង​នេះ ថ្វី​បើ​លោក ហ៊ុន សែន បាន​ផ្ដាំ​ផ្ញើ​តាម​រយៈ​សារព័ត៌មាន​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល មក​កាន់​អាស៊ីសេរី​ថា សំឡេង​សម្ងាត់​រវាង​លោក និង​លោក កឹម សុខា គឺ​ពិត ១០០% ហើយ​លោក​ក៏​ហ៊ាន​បបួល​លោក កឹម សុខា ទៅ​ស្បថ​ដើម្បី​បញ្ជាក់​ការពិត​ដែរ ប្រសិន​ប្រធាន​បក្ស​ប្រឆាំង​ថ្មី​នេះ​មិន​ទទួល​ស្គាល់។ អានបន្ត ៖ http://tinyurl.com/hfy7crw

13- លោក ហ៊ុន​​ សែន​​​​​ រឹលឹកជាថ្មីពីការមិនលើកលែងទោសលោក​​ សម រង្ស៊ី​
VOD, 6 March 2017
នាយករដ្ឋមន្ដ្រីកម្ពុជា​បានព្រមានជាថ្មីទៀតដោយថា នឹងមិនមានការលើកលែងទោសចំពោះអតីតប្រមុខគណបក្សប្រឆាំងនោះទេ។ ក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រើ​ផ្លូវក្រវ៉ាត់ក្រុងមួយខ្សែ នៅរាជធានីភ្នំពេញនាថ្ងៃចន្ទ​ទី៦ខែមិនានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានជាថ្មីថា​ លោកនឹងមិនយល់ព្រមឲ្យមានការលើកលែងទោសដល់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះទេ។​ អានបន្ត ៖ http://tinyurl.com/hk7w87k

14- លោក គល់ បញ្ញា៖ សារសន្ទនា​បង្កើត​ការ​សង្ស័យ​គ្នា​ដើម្បី​បំបែក​គូ​ប្រកួត​នយោបាយ
VOD, 6 March 2017
នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា ដែល​ធ្វើការងារ​លើ​កិច្ចការ​បោះ​ឆ្នោត​​នោះ បាន​លើក​ឡើង​ថា ការទម្លាយ​សារ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា មិន​ត្រឹម​មាន​បំណងបញ្ឆេះ​កិត្យានុភាព​នោះ​ទេ ប៉ុន្តែ ក៏​ចង់​បង្កើត​ការ​សង្ស័យ​គ្នា ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គូ​ប្រកួត​នយោបាយ​ច្រើន​ជាង។ អានបន្ត ៖ http://tinyurl.com/huyjf6n

15- សារ​សន្ទនា​បង្ហាញ​ថា លោក ហ៊ុន សែន ជំរុញ​ទៅ​លោក កឹម សុខា ឲ្យ​ថ្លែង​វាយ​ប្រហារ​លោក សម រង្ស៊ី
VOD, 6 March 2017
សារ​សន្ទនា​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ “សីហា” បញ្ចេញ​ជា​សាធារណៈ​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ។ អានបន្ត ៖ http://tinyurl.com/jq4msue

16- បក្ស​ប្រឆាំង​ប្រាប់​មហាជន​កុំ​ជឿ​ព័ត៌មាន​​មិន​ពិត​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក
VOD, 6 March 2017
គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា នៅ​ថ្ងៃ​នេះ បានអំពាវ​នាវ​ទៅ​ដល់​សាធារណជន​កុំ​ឲ្យ​ជឿ​ទៅ​លើ​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន ដែល​គណបក្ស​នេះ​ថា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ អានបន្ត ៖ http://tinyurl.com/z4cdmqg

17- ក្រុម​អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​​ងាក​ទៅ​ប្រើ​ច្បាប់​និង​តុលាការ​ដើម្បី​បំបិទ​មាត់​សំឡេង​ប្រឆាំង
VOA, 6 March 2017

កម្ពុជា មាន​ស្ថានីយ​ទូរទស្សន៍​ជាង​២០ ​វិទ្យុ​ជាង​១០០ កាសែត​ជាង​៤០០ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​មួយ​ចំនួន​ទៀត។ នេះ​បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​ហ៊ាន​ទិតៀន​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​នោះ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។ ។ អានបន្ត ៖ http://tinyurl.com/j6p33qt

18- លោក​ហ៊ុន សែន បញ្ជាក់​សារ​ជា​ថ្មី​ថា​សំឡេង​បែក​ធ្លាយ​ពិត និង​ព្រមាន​ទម្លាយ​ឯកសារ​សំងាត់​របស់​មេបក្ស​ប្រ​ឆាំង
RFI, 6 March 2017
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​៦ មីនា​នេះ បាន​ធ្វើ​ជាអធិបតី​សម្ពោធ​បើក​ការ​ដ្ឋាន​​កំណាត់​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​កន្លែង។ ថ្លែង​ជា​សាធារណៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ទទួល​ស្គាល់​ថា សំឡេង​បែក​ធ្លាយ​នោះ​គឺ​ជា​ការ​សន្ទនា​របស់​លោក និង​ប្រមុខ​បក្ស​​ប្រឆាំង​។ ការ​បញ្ជាក់​នេះ គឺ​បន្ទាប់​ពី​លោក​សម រង្ស៊ី​ប្រកាស​ថា​នោះ​គឺ​ជា​សំឡេង​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ។  អានបន្ត ៖ http://tinyurl.com/j56c6bk

19- សាលាឧទ្ធរណ៍ កំពុងបើកសវនាការ​លើ​សំណុំរឿង​លោក គឹម សុខ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​

ThmeyThmey 06, Mar 2017

ភ្នំពេញ​៖ រឿងក្តី​ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​ប្តឹង​ដោយ​សម្តេច ហ៊ុន សែន ត្រូវបាន​សាលាឧទ្ធរណ៍ បើកសវនាការ នៅ​រសៀល​ថ្ងៃទី​៦​មីនា នេះ​។ ការបើក​សវនាការ​នេះ គឺធ្វើឡើង​តាម​សំណើ​របស់លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ​។ អានបន្ត ៖ http://tinyurl.com/hjkbjyo

20- សម្ដេច​ ហ៊ុន​ សែន​ ថា​ បក្សនយោបាយ​ចុះ​ឈ្មោះ​ចំនួន​១២​ បើ​បក្ស​ណាមួយ​អវត្ដមាន​គឺ​គ្មាន​បញ្ហា​
WMC, 6 March 2017
ភ្នំពេញ​៖​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃនេះ​បាន​ថ្លែង​សារ​នយោបាយ​ជា​ថ្មី​ម្ដងទៀត​ដោយ​ផ្ដោត​ទៅ​លើ​បញ្ហា​សន្ដិភាព​ បញ្ហា​ភាព​ចម្រូងចម្រាស​ខាង​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​ តែ​សម្ដេច​បាន​អះអាង​ថា​ កម្ពុជា​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ នៅ​ថ្ងៃ​ទី​០៤​ មិថុនា​ ខាង​មុខ​នេះ​ ដែល​នេះ​គឺជា​ប្រទេស​មួយ​មាន​ពហុបក្ស​។​ អានបន្ត ៖ http://wmc.org.kh/archives/39399

21- សម្តេច​ ហ៊ុន​ សែន​ ៖​ ទោះបី​អា​មេ​រិ​ក​លើកទ័ព​ចូល​ឈាន​ពាន​ ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ​(មានសំឡេង)
WMC, 6 March 2017
ភ្នំពេញ​ ៖​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ បាន​និយាយ​ឆ្លង​ឆ្លើយ​តាម​ខ្សែ​ទូរស័ព្ទ​ទៅ​កាន់​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ ករណី​ចាប់​លោក​ កឹ​ម​ សុខា​ គឺជា​រឿង​ងាយ​បំផុត​ ទោះបី​ថា​ លោក​ កឹ​ម​ សុខា​ លាក់ខ្លួន​នៅ​ទីស្នាក់ការ​បក្ស​ក៏​ដោយ​។​ យ៉ាងណា​សម្តេច​ ក៏​បាន​ព្រលយ​សម្តេច​ទៀត​ថា​ បើ​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ មានការ​ប្រតិកម្ម​ពី​អា​មេ​រិ​ក​ ឬ​អា​មេ​រិ​ក​លើកទ័ព​ចូល​កម្ពុជា​ក៏​លោក​មិន​ខ្លាច​ដែរ​។​ អានបន្ត ៖ http://wmc.org.kh/archives/39387

22- សារ​បែកធ្លាយ​រវាង​សម្តេច​ ហ៊ុន​ សែន​ និង​លោក​ កឹ​ម​ សុខា​ បង្ហាញ​ច​រិ​ត​បំបែក​បក្ស​ប្រឆាំង​(មានសំឡេង)
WMC, 6 March 2017

​ភ្នំពេញ ៖ កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មី​ ប្រមាណ​ជាង​ ១៣​ នាទី​ បាន​បង្ហាញ​នូវ​ការ​បង្គាប់បញ្ជា​មួយ​ចំនួន​របស់​សម្តេច​ ហ៊ុន​ សែន​ ទៅ​កាន់​លោក​ កឹ​ម​ សុខា​ ឱ្យធ្វើ​តាម​ខ្លួន​ ដែល​អ្នកវិភាគ​យល់​ឃើញ​ថា​ នេះ​ជា​នយោបាយ​ប៉ែង​ជើង​ដែល​អ្នកនយោបាយ​តែង​យក​មក​ប្រើ​ ដើម្បី​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​បក្ស​ម្ខាង​ទៀត​ចុះ​ស្រុត​។​ អានបន្ត ៖ http://wmc.org.kh/archives/39366

23- ហ៊ុន សែន៖ ម៉ៅ មុន្នីវណ្ណ ជា​អ្នក​បង្ហើប​រឿង សម រង្ស៊ី និយាយ​ថា ហ៊ុន ម៉ាណែត កូន​យួន

«បើអ្នកឯងពូកែ អ្នកឯងដេញ ម៉ៅ មុន្នីវណ្ណ ចេញពីបក្ស» នេះ​ ជាសំដីខ្លាំងៗ របស់លោក ហ៊ុន សែន បន្ទាប់ពីលោកបានអះអាងថា គឺអ្នកតំណាងរាស្ត្រ​មកពីគណបក្សសង្គ្រោះជាតិរូបនេះ ជាអ្នកបង្ហើបប្រាប់លោក ថាគឺលោក សម រង្ស៊ី ជាអ្នកលើកឡើង ពីរឿងរ៉ាវចោទប្រកាន់ កូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ថាជាកូនកើតចេញ ពីការសាហាយស្មន់ រវាងអ្នកស្រី ប៊ុន រ៉ានី និងអតីតមេទ័ពយួន លោក ឡេ ឌឹកថូ។ អានបន្ត ៖ http://tinyurl.com/hnk6pg4

24- រឿង​«​ទៅហើយ​មកវិញ​» ក្នុង​ស្ថាប័ន​តុលាការ ! ព្រះរាជអាជ្ញា​ម្នាក់​ធ្លាប់​ផ្លាស់​ចេញពី​ខេត្តស្ទឹងត្រែង​ហើយ ឥឡូវ​ត្រូវ​ផ្ទេរ​ចូល​ខេត្តស្ទឹងត្រែង​វិញ​
DTN7, 6 March 2017
កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត ធ្លាប់បាន​ផ្សព្វផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា ៖ រឿង​«​ទៅហើយ​មកវិញ​» !​កូនចៅ​កាត់​តាម​មេ​ក្នុង​រឿង​ទទួល​តំណែង​នៅ​ក្រសួង​អធិការកិច្ច​តាមរបៀប​«​ទៅហើយ​មកវិញ​» ដូច «​លេងល្ខោន​» ពាក់ព័ន្ធ​នឹង​ការចាកចេញ និង​វិល​ចូល​វិញ​លើ​ការតែងតាំង​មុខតំណែង​របស់លោក​ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ហៅ​កាត់​ថា​«​ក្រសួង​អធិការកិច្ច​» និង​ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច ។ អានបន្ត ៖ http://tinyurl.com/huqcqwx

25- រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ក្លាយជា​«​ក្រដាសអនាម័យ​» នៅពេលដែល​ការសន្ទនា​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​«​បែកធ្លាយ​ដូច​ទឹកបាក់​ទំនប់​»
DTN7, 6 March 2017
ចាប់តាំងពី​«​វប្បធម៌​សន្ទនា​» រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ស​ង្គោះ​ជាតិ​ដែលជា​គណបក្សនយោបាយ​ធំៗ​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ទាំងពីរ​សាបរលាប​លែង​មានន័យ​ខ្លឹមសារ​រួចមក រឿងរ៉ាវ​«​បែកធ្លាយ​ខ្សែអាត់​សំឡេង ឬ​សារ​ជា​អក្សរ​នៃ​ការសន្ទនា​ឆ្លងឆ្លើយ​»​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ក្លាយទៅជា​ព័ត៌មាន​ពេញនិយម និង​ត្រូវបាន​គេ​យកមក​លាតត្រដាង​ជា​សាធារណៈ​យ៉ាង​ចំហ​ធ្លុង រួមមាន​៖ បែកធ្លាយ​ការសន្ទនា​រវាង​ថ្នាក់ដឹកនាំ ឬ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​ស្រី​ញី បែកធ្លាយ​ការសន្ទនា​នូវ​សារ​ជា​អក្សរ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាក​ចក្រ​កម្ពុជា ជាមួយ​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម រហូតដល់​បែកធ្លាយ​ការសន្ទនា​រវាង​បុរស​ខ្លាំង​នៃ​កម្ពុជា​ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណ​ក​បក្ស​សង្គ្រោះ​ជាតិ​(​បច្ចុប្បន្ន ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​)…​ជាដើម​។​ល​។  អានបន្ត ៖ http://tinyurl.com/hk9pw44

26- បែកធ្លាយ​រឿងអាស្រូវ​ធំ​ក្នុង​ស្ថាប័ន​តុលាការ ! មាន​អ្នក​ថ្លើមពាសមេឃ​ហ៊ាន​«​បន្លំ​ឈ្មោះ​» ត្រៀម​ចូលកាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន
DTN7, 6 March 2017
អនុលោម​តាម​ស្មារតី​នៃ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២៤៧ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្តីពី​ការតែងតាំង និង​ផ្ទេរ​មុខតំណែង​អគ្គ​ព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ចំនួន​៣១​នាក់​នោះ គឺ​បានបង្ហាញ​ឲ្យ​ឃើញថា អតីត​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ម្នាក់​ឈ្មោះ តូច ភក្តី ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ជំនួស​លោក ជុំ សែន​សទ្ធា អតីត​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​នឹងត្រូវ​ទទួល​មុខតំណែង​ថ្មី ជា​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ។​ អានបន្ត ៖ http://tinyurl.com/zq4do8z