ព័ត៌មានផ្សេងៗទៀត | Other News

សេចក្តីអំពាវនាវពីលោកប្រធាន ដើម្បីជួយជនរង គ្រោះពីខេត្តក្រចេះ។ Appel en faveur des victimes d’expropriations foncières venant de la province de Kratie. Appeal in favor of victims of land grabbing from Kratie province.

ជំរាបសួរបងប្អូនអ្នកស្រឡាញ់ជាតិទាំងអស់គ្នាជាទីរាប់អាន, យើងខ្ញុំសូមផ្ញើជូនជាថ្មីម្តងទៀតនូវសេចក្តីអំពាវនាវរបស់លោកប្រធានសមរង្ស៊ីដោយមានភ្ជាប់ជាមួយ ជាលិខិតអំពាវនាវពីយើងខ្ញុំផងដែរ។ បងប្អូនជនរងគ្រោះពីខេត្តក្រចេះកំពុងរងការលំបាកគ្រប់បែបយ៉ាងនៅភ្នំពេញគឺទី១ការស្នាក់នៅ, ទី២ការហូបចុក, ទី៣ថ្នាំសង្កូវកូនឈឺ, ទី៤ត្រូវគេគំរាមចាប់បញ្ជូនទៅវិញដែលមិនដឹងថាទៅនៅឯណា ពីព្រោះផ្ទះសំបែងត្រូវគេដុតចោលអស់ហើយ, ទី៥ក្នុងការចេញតស៊ូមតិដាក់ពាក្យបណ្តឹងទៅគ្រប់ស្ថាប័នជាតិ និងអន្តរជាតី។ ដោយជួបការលំបាកវេទនាទាំងអស់នេះទើបយើងខ្ញុំសូមទទូចដល់បងប្អូនទាំងអស់មេត្តាជួយពួកគាត់ តាមសទ្ធាជ្រះថ្លាក៏ហាក់ដូចជាជួយជាតិខ្មែរផងដែរពីព្រោះដីរបស់គាត់គឺហ៊ុនសែនបានប្រគល់ទៅឲ្យ ក្រុមហ៊ុនយួនវិនិយោគទុនអស់ហើយ។ការវិនិយោគទុននេះបងប្អូនអាចយល់ច្បាស់ហើយ។ដែនដី កម្ពុជាក្រោមយួនសូមខ្ចីតែ៥ឆ្នាំចុះទំរាំ៩៩ឆ្នាំវិនិយោគទុនតើយួនកើតកូនប៉ុន្មានសងដីនោះវិញឬទេ តើហ៊ុនសែនអាចនៅរស់ចាំយកដីនោះវិញដោយរបៀបណា។ យើងខ្ញុំសូមអរគុណបងប្អូនជាអនេកប្បការទុកជាមុន។ យើងខ្ញុំសូមអរគុណបងវឌ្ឍនាដែលបានជួយរៀបរៀងលិខិតនេះ។ ជំរាបលា, ការិយាល័យទំនាក់ទំនង